អង្គការសហប្រជាជាតិត្រូវកែលំអរដើម្បីធ្វើសកម្មភាពប្រកបដោយប្រសិទ្ធិភាពជាង

          

 

អង្គការសហប្រជាជាតិត្រូវកែលំអរដើម្បីធ្វើសកម្មភាពប្រកបដោយប្រសិទ្ធិភាពជាង - ảnh 1
 ប្រធានគណៈប្រតិភូវៀតណាម ប្រចាំនៅ​អង្គការសហប្រជាជាតិ និងជាឯកអគ្គរដ្ឋទូត លោកស្រី Nguyen Phuong Nga

    (VOV)_អង្គការសហប្រជាជាតិត្រូវកែលំអរដើម្បីធ្វើសកម្មភាពប្រកបដោយ
ប្រសិទ្ធិភាពជាង។ ប្រការនេះត្រូវបានប្រធានគណៈប្រតិភូវៀតណាម ប្រចាំនៅ​អង្គ
ការសហប្រជាជាតិ និងជាឯកអគ្គរដ្ឋទូត លោកស្រី Nguyen Phuong Nga សង្កត់ធ្ងន់
នៅក្នុងកិច្ចប្រជុំពិភាក្សារួម នៃមហាសន្និបាត អង្គការសហប្រជាជាតិ ​នីតិកាលទី
៧០ ដោយប្រធានបទ៖ អង្គការសហប្រជាជាតិ ដំណើការមួយដើម្បី​សន្តិភាព សន្តិ
សុខ និងគោរពសិទ្ធិមនុស្ស ដែលត្រូវបានប្រារព្ធឡើងនាថ្ងៃទី២ ​តុលា។ ចំពោះការ
លំបាកសាកល្បងខាងមុខនេះ ប្រធានគណៈប្រតិភូវៀតណាម បានចាត់ទុកថា៖
អង្គការសហប្រជាជាតិត្រូវបន្តដើរតួនាទីស្នូល ក្នុងការដោះ​ស្រាយបញ្ហាសកល 
ដូចជាជំលោះ វិវាទ រំសាយសព្វវុធ បំរ៉ែបំរួលអាកាសធាតុ ​ភេរវកម្ម កាត់បន្ថយភាព
ក្រីក្រ ។ ដើម្បីអនុវត្តបានប្រការទាំងនេះ វៀតណាមចាត់ទុកថា៖ អង្គការសហប្រជា
ជាតិ ត្រូវ ក្នុងនោះមានក្រុមប្រឹក្សាសន្តិសុខ ត្រូវបន្ត​កែលំអរដើម្បីធ្វើសកម្មភាពប្រ
កបដោយប្រសិទ្ធិភាព ប្រជាធិបតេយ្យ តម្លាភាពជាង។ ឯកអគ្គរដ្ឋទូត លោកស្រី 
Nguyen Phuong Nga បានអះអាងថា៖​វៀតណាម​ស្វាគមន៍ របៀបវារះ ដល់ឆ្នាំ 
២០៣០ ស្ដីអំពីការអភិវឌ្ឍន៍ និរន្តរភាព និងសន្យា​ខំប្រឹងប្រែងធ្វើអស់ពីកម្លាំង
កាយចិត្តរបស់ខ្លួន ដើម្បីអនុវត្តកម្មវិធីនេះប្រកបដោយជោគជ័យ។ វៀតណាម
យកចិត្តទុកដាក់ យកកត្តាមនុស្សជាស្នូល ជានិច្ចកាលធានាផលប្រយោជន៍រួម
របស់ប្រជាជន យកចិត្តទុកដាក់ គោរព និងធានាសិទ្ធិមនុស្ស។

          នៅកំរិតតំបន់ ឯកអគ្គរដ្ឋទូត Nguyen Phuong Nga បានអោយដឹង​ថា៖ ​វៀត
ណាមកំពុងរួមជាមួយប្រទេសជាសមាជិកអាស៊ាននានាខំប្រឹងប្រែងកសាង
សហគមន៍អាស៊ាន ជំរុញការអភិវឌ្ឍន៍រួមរបស់តំបន់។ ឯកអគ្គរដ្ឋទូតសង្កត់ធ្ងន់​
ថា៖ សន្តិភាព ស្ថិរភាពនៅក្នុងតំបន់ ដែលក្នុងនោះធានាសុវត្ថិភាព សន្តិសុខ 
និងសេរីភាពនាវាចរណ៍ នៅសមុទ្រខាងកើត នេះគឺជាលក្ខខ័ណ្ឌដើមដំបូង 
ដើម្បី​អភិវឌ្ឍន៍។​ដូច្នេះ វៀតណាមកំពុងខំប្រឹងប្រែងជាមួយប្រទេសទាក់ទិន
នានា​ ដោះស្រាយជំលោះដោយសន្តិវិធី សមស្របជាមួយច្បាប់អន្តរជាតិ ដែល
ក្នុងនោះមានអនុសញ្ញា អង្គការសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២
 សកម្ម​អនុវត្តយ៉ាងទៀងទាត់ គ្រប់គ្រាន់សេចក្ដីថ្លែងការណ៍ ស្ដីប្រតិបត្តិសំរាប់
ភាគីនានានៅសមុទ្រខាងកើត ( DOC) និងកសាងក្រមប្រតិបត្តិនៅសមុទ្រខាង
កើត (COC) យ៉ាងឆាប់ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ