អង្គការសហប្រជាជាតិថ្កោលទោសការវាយប្រហារនៅ Houthi

(VOVWORLD) - នៅថ្ងៃទី ៨ មិនា អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ លោក Stephane Dujarric បានឲ្យដឹងថា អង្គការសហប្រជាជាតិថ្កោលទោសចំពោះការវាយប្រហារដោយមីស៊ីលផ្លោងនិងយន្តហោះគ្មានមនុស្សបើក ដែលបានក្រុមឧទ្ទាម Houthi នៅយេម៉ែនបានអនុវត្តន៍ សំដៅទៅលើ អារ៉ាប៊ីសាអ៊ូឌីត។ 
អង្គការសហប្រជាជាតិថ្កោលទោសការវាយប្រហារនៅ Houthi - ảnh 1យន្តហោះគ្មានមនុស្សបើកនៅក្នុងប្រទេសយេម៉ែន  (រូបថត៖ AFP / VNA)

ថ្លែងទៅកាន់មជ្ឈដ្ឋានអ្នកសារព័ត៌មាន លោក Stephane Dujarric បានលើកច្បាស់ថា៖ “យើងខ្ញុំបានដាក់តឿនឱ្យគ្រប់ភាគីទាំងអស់គោរពតាមកាតព្វកិច្ចនៃច្បាប់មនុស្សធម៌អន្តរជាតិ”។ អ្នកនាំពាក្យអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា សកម្មភាពវាយប្រហារនិងតបតវិញដូច្នេះបានជះឥទ្ធិពលអាក្រក់ដល់កិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួល ដែលបេសកជនពិសេសរបស់ អង្គការសហប្រជាជាតិលោក Martin Griffiths កំពុងអនុវត្តន៍នាបច្ចុប្បន្ននេះ។

នៅថ្ងៃដដែលអ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បានឲ្យដឹងថារដ្ឋការរបស់ប្រធានាធិ បតីអាមេរិក Joe Biden មានការព្រួយបារម្ភចំពោះការវាយប្រហារកាន់តែឡើងជណ្ដើរទៅលើអារ៉ាប់ប៊ីសាអូឌីត ហើយប្រទេសឈូងសមុទ្រនេះកំពុងប្រឈមនឹង “ការគំរាមកំហែងសន្តិសុខយ៉ាងពិតប្រាកដ” ពី Houthi ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ