អង្គការសហប្រជាជាតិថ្កោលទោសអ៊ីស្រាអែលពីការបំផ្លាញ និងរុះរើលំនៅដ្ឋានរបស់ប្រជាជន​​ប៉ាឡេស្ទីននៅភាគខាងកើតទីក្រុងយេរូសាឡឹម

(VOVWORLD) -ក្រុមមន្ត្រីទាំងនេះបានឲ្យដឹងថានាបច្ចុប្បន្ននេះ បណ្ដាដៃគូក្នុងសកម្មភាពជួយសង្គ្រោះមនុស្សធម៌របស់អង្គការសហប្រជាជាតិបានត្រៀមខ្លួនជាស្រេចជួយប្រជាជនប៉ាឡេស្ទីនដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋានរបស់ខ្លួន។
អង្គការសហប្រជាជាតិថ្កោលទោសអ៊ីស្រាអែលពីការបំផ្លាញ និងរុះរើលំនៅដ្ឋានរបស់ប្រជាជន​​ប៉ាឡេស្ទីននៅភាគខាងកើតទីក្រុងយេរូសាឡឹម - ảnh 1 ការបំផ្លាញ និងរុះរើលំនៅដ្ឋានរបស់ប្រជាជនប៉ាឡេស្ទីននៅភាគខាងកើតទីក្រុងយេរូសាឡឹម (រូបថត៖ vnanet.vn)

នាថ្ងៃទី ២២ ខែកក្កដាអង្គការសហប្រជាជាតិបានថ្កោលទោសអ៊ីស្រាអែលចំពោះការបំផ្លាញ និងរុះរើអាគារមួយចំនួន ដែលប្រជាជនប៉ាឡេស្ទីនកំពុងស្នាក់នៅ នៅ Sur Bahir ភាគខាងកើត ទីក្រុងយេរូសាឡឹម គឺមិនស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ និង កាតព្វកិច្ចរបស់អ៊ីស្រាអែលតាមច្បាស់អន្តរជាតិ។ ក្រុមមន្ត្រីទាំងនេះបានឲ្យដឹងថានាបច្ចុប្បន្ននេះ បណ្ដាដៃគូក្នុងសកម្មភាពជួយសង្គ្រោះមនុស្សធម៌របស់អង្គការសហប្រជាជាតិបានត្រៀមខ្លួនជាស្រេចជួយប្រជាជនប៉ាឡេស្ទីនដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋានរបស់ខ្លួន។ ក្រុមមន្ត្រីរបស់ អង្គការសហប្រជាជាតិបានព្រមានថា៖ "អ្វីៗដែលកើតមានឡើងនាថ្ងៃនេះនៅ Sur Bahir បានបង្ហាញថានឹងមានផ្ទះសម្បែងជាច្រើនថែមទៀតត្រូវបំផ្លាញ និងរុះរើយ៉ាងដូច្នេះ " ។

យោងតាមប្រភពព័ត៌មានបានឱ្យដឹងថាប៉ូលីសអ៊ីស្រាអែលរាប់រយនាក់បានមកដល់តំបន់ Sur Bahir កាលពីព្រឹកព្រលឹមថ្ងៃទី ២២ ខែកក្កដា ដោយបង្ខំឱ្យក្រុមគ្រួសារនានាត្រូវចាកចេញពីលំនៅដ្ឋានរបស់ពួកគេ ហើយថែមទាំងរុះរើអាគារនានានៅភាគខាងកើត ទីក្រុងយេរូសាឡឹម នៅក្បែររបងសន្តិសុខរបស់អ៊ីស្រាអែល ដែលបានបំបែកតំបន់ត្រើយខាងលិច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ