អង្គការសហប្រជាជាតិប្រគល់គ្រឿងឥស្សរិយយសអង្គការសហប្រជាជាតិដល់នាយ ទាហាននៃកងទ័ពប្រជាជនវៀតណាម

(VOVWORLD) - ក្នុងចំណោមនាយទាហាន ទាំងនោះ មាននាយទាហានវៀតណាមចំនួន ៣រូប រួមមាន លោកវរសេនីយ៍ទោ Luong Truong Vinh លោកវរសេនីយ៍ទោ Tran Duc Huong និងលោកវរសេនីយ៍ត្រី Nguyen Phuc Dong ដែលមានកិត្តិយសដោយត្រូវបានថ្នាក់ដឹកនាំអង្គការសហប្រជាជាតិ ប្រគល់ជូនគ្រឿងឥស្សរិយយសដោយមានការខិតខំប្រឹងប្រែង និងសមិទ្ធិផលពិសេសក្នុង អំឡុងពេលបំពេញការងារនៅ ទីស្នាក់ការអង្គការសហប្រជាជាតិ។

អង្គការសហប្រជាជាតិប្រគល់គ្រឿងឥស្សរិយយសអង្គការសហប្រជាជាតិដល់នាយ ទាហាននៃកងទ័ពប្រជាជនវៀតណាម - ảnh 1លោក Atul Khare អគ្គលេខាធិការរងអង្គការសហប្រជាជាតិបានប្រគល់គ្រឿងឥស្សរិយយស អង្គការសហប្រជាជាតិជូននាយទាហានវៀតណាម។ (រូបថត៖ VOV)
កាលពីថ្ងៃទី ២៦ ខែឧសភា នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុង ញូវយ៉ក សហរដ្ឋ អាមេរិក តាងនាមអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Atul Khare អគ្គលេខាធិការរងអង្គការសហប្រជាជាតិបានប្រគល់គ្រឿងឥស្សរិយយស អង្គការសហប្រជាជាតិជូននាយទាហាននិងប៉ូលីសចំនួន ៨២ នាក់ នៃប្រទេសចំនួន ២៨ ដើម្បីកត់សម្គាល់ការរួមចំណែកយ៉ាងសកម្មរបស់បុគ្គលទាំងនេះចំពោះការងារ រក្សាសន្តិភាពនៅលេខាធិការដ្ឋានអង្គការសហប្រជាជាតិ។ ក្នុងចំណោមនាយទាហាន ទាំងនោះ មាននាយទាហានវៀតណាមចំនួន ៣រូប រួមមាន លោកវរសេនីយ៍ទោ Luong Truong Vinh លោកវរសេនីយ៍ទោ Tran Duc Huong និងលោកវរសេនីយ៍ត្រី Nguyen Phuc Dong ដែលមានកិត្តិយសដោយត្រូវបានថ្នាក់ដឹកនាំអង្គការសហប្រជាជាតិ ប្រគល់ជូនគ្រឿងឥស្សរិយយសដោយមានការខិតខំប្រឹងប្រែង និងសមិទ្ធិផលពិសេសក្នុង អំឡុងពេលបំពេញការងារនៅ ទីស្នាក់ការអង្គការសហប្រជាជាតិ។
ថ្ងៃទី ២៩ ឧសភា ជារៀងរាល់ឆ្នាំ គឺជាទិវាអន្តរជាតិនៃកងកម្លាំងរក្សាសន្តិភាព អង្គការសហប្រជាជាតិ ដើម្បីបង្ហាញការដឹងគុណចំពោះអ្នកដែលបាននិងកំពុងបម្រើ ក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ចាប់ពីឆ្នាំ ២០២០ វៀត ណាមមាននាយទាហានយោធាចំនួន៣នាក់ដំបូងក្នុងចំណោមនាយទាហានយោធា ទាំង ១០៣ នាក់មកពីប្រទេសផ្សេងៗ ដែលធ្វើការនៅលេខាធិការដ្ឋានអង្គការសហ ប្រជាជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ