អង្គការសហប្រជាជាតិផ្ដល់ជំនួយជាស្បៀងអាហារជាបន្ទាន់សម្រាប់ហ្សីមបាវេ

(VOVWORLD) - នាយក WFP ប្រចាំនៅ ហ្សីមបាវេ លោក Eddie Rowe បានឲ្យដឹងថា មានប្រជាជនប្រមាណ ២,៤ លាននាក់នៅទីនេះត្រូវការជំនួយជាស្បៀងអាហារជាបន្ទាន់។
អង្គការសហប្រជាជាតិផ្ដល់ជំនួយជាស្បៀងអាហារជាបន្ទាន់សម្រាប់ហ្សីមបាវេ - ảnh 1ប្រជាជនហ្សីមបាវ៉េនទទួលរងការគំរាមកំហែងដោយសារគ្រោះអត់ឃ្លាន។ (រូបថត: រ៉យទ័រ)

នាថ្ងៃទី ២៦ ខែវិច្ឆិកា កម្មវិធីស្បៀងអាហារពិភពលោក (WFP) ចំណុះអង្គការសហប្រជាជាតិបានឲ្យដឹងថា អង្គការនេះត្រូវការទឹកប្រាក់ចំនួន ៧៥ លានដុល្លារអាមេរិក ដើម្បីផ្ដល់ជំនួយជាស្បៀងអាហារសម្រាប់ប្រជាជនហ្សីមបាវេ ដែលកំពុងទទួលរងគ្រោះអត់ឃ្លាន ដោយស្ថានភាពរាំងស្ងួតបណ្ដាលឡើងក្នុងរយៈពេល ៦ ខែខាងមុខទៀត។ នាយក WFP ប្រចាំនៅ ហ្សីមបាវេ លោក Eddie Rowe បានឲ្យដឹងថា មានប្រជាជនប្រមាណ ២,៤ លាននាក់នៅទីនេះត្រូវការជំនួយជាស្បៀងអាហារជាបន្ទាន់។

នាថ្ងៃដដែល មូលនិធិទប់ទលជាបន្ទាន់ (CERF) របស់អង្គការសហប្រជាជាតិបានផ្ដល់ជំនួយជាទឹកប្រាក់ចំនួន ៩ លានដុល្លារអាមេរិកឲ្យវេណេហ្ស៊ុយអេឡា ដើម្បីអនុវត្តន៍រាល់កម្មវិធីមនុស្សធម៌ រួមទាំងជំនួយផ្នែកសុខាភិបាល និង ស្បៀងអាហារសម្រាប់ស្ត្រីនិងកុមារនៃប្រទេសនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ