អង្គការសហប្រជាជាតិព្រមានពីហានិភ័យនៃការកើតឡើងជំលោះថ្មីក្នុងទ្រង់ទ្រាយធំនៅប្រទេសស៊ូដង់ខាងត្បូង

(VOVWORLD) - នាថ្ងៃទី ២៦ ខែមេសា អង្គការសហប្រជាជាតិបានព្រមានថា ការយឺតយាវ ក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនៅស៊ូដង់ខាងត្បូង កំពុងធ្វើឱ្យប្រទេសនេះប្រឈមមុខនឹងហានិភ័យក្នុងការវិលទៅរកជម្លោះជាទ្រង់ទ្រាយធំវិញ។
អង្គការសហប្រជាជាតិព្រមានពីហានិភ័យនៃការកើតឡើងជំលោះថ្មីក្នុងទ្រង់ទ្រាយធំនៅប្រទេសស៊ូដង់ខាងត្បូង - ảnh 1បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង (UNMISS) ធ្វើការល្បាតនៅប្រទេសស៊ូដង់ខាងត្បូង (រូបថត៖ AFP / VNA

នៅក្នុងរបាយការណ៍ថ្មីមួយដែលបានដាក់ជូនទៅក្រុមប្រឹក្សាសន្តិសុខ  អ្នកជំនាញរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកការឃ្លាំមើលលើវិធានការដាក់ទណ្ឌកម្ម និងហាមឃាត់ សព្វាវុធចំពោះប្រទេស ស៊ូដង់ខាងត្បូង ចាំបាច់ត្រូវមាន“ ប្រភពកម្លាំងថ្មីពីដៃគូក្នុងតំបន់ និងអន្តរជាតិ ដើម្បីកាត់បន្ថយការប៉ះទង្គិចខាងនយោ បាយនិងសន្តិសុខដែលកាន់តែ កើនឡើងនៅប្រទេសស៊ូដង់ខាងត្បូង”។

ក្រុមអ្នកជំនាញក៏បានអំពាវនាវឱ្យបន្តការហាមឃាត់សព្វាវុធសំដៅទៅលើប្រទេសស៊ូដង់ខាងត្បូង ដែលជិតផុតកំណត់នៅចុងខែឧសភាខាងមុខនេះ ហើយគប្បីការដាក់ទណ្ឌកម្មថ្មី សម្រាប់អ្នកដែលរារាំងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០១៨ ក៏ដូចជា សកម្មភាពចែកចាយជំនួយមនុស្សធម៌ផងែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ