អង្គការសហប្រជាជាតិព្រមានមនុស្សជិត៣លាននាក់ត្រូវការជំនួយឧបត្ថម្ភមនុស្សធម៌នៅ Niger

(VOVWORLD) -   ក្នុងសេចក្ដីថ្លែងការណ៍មួយ មូលនិធិកុមារអង្គការសហប្រជាជាតិ (UNICEF) បានលើកច្បាស់ថា៖ “គ្រោះអាសន្នដែលកើតមានឡើងពីសភាព ការណ៍អសន្តិសុខ កង្វះអាហារូបត្ថម្ភ ជំងឺរាតត្បាត ទឹកជំនន់ គ្រោះរីងស្ងួត ហើយប្រជាជនត្រូវចំណាកស្រុក” គឺជាមូលហេតុនាំទៅវិបត្តិដែលគំរាម កំហែងដល់មនុស្សប្រមាណ២,៩លាននាក់នៅ Niger ក្នុងនោះមានកុមារ ១,៦លាននាក់។

នាថ្ងៃទី១៩កុម្ភៈ អង្គការសហប្រជាជាតិបានព្រមានថា មនុស្សជិត៣ លាននាក់នៅ Niger ដែលពាក់កណ្ដាលក្នុងនោះគឺកុមារ កំពុងទទួលរងផល វិបាកបង្កឡើងដោយគ្រោះធម្មជាតិក៏ដូចជាវិបត្តិបង្កឡើងដោយមនុស្ស ហើយកំពុងត្រូវការជំនួយឧបត្ថម្ភមនុស្សធម៌។

        ក្នុងសេចក្ដីថ្លែងការណ៍មួយ មូលនិធិកុមារអង្គការសហប្រជាជាតិ (UNICEF) បានលើកច្បាស់ថា៖ “គ្រោះអាសន្នដែលកើតមានឡើងពីសភាព ការណ៍អសន្តិសុខ កង្វះអាហារូបត្ថម្ភ ជំងឺរាតត្បាត ទឹកជំនន់ គ្រោះរីងស្ងួត ហើយប្រជាជនត្រូវចំណាកស្រុក” គឺជាមូលហេតុនាំទៅវិបត្តិដែលគំរាម កំហែងដល់មនុស្សប្រមាណ២,៩លាននាក់នៅ Niger ក្នុងនោះមានកុមារ ១,៦លាននាក់។ តាម UNICEF នៅតំបន់ Diffa ភាគអាគ្នេយ៍ Niger ការ វាយប្រហាររបស់កម្លាំងឧទ្ទាម Boko Haram តម្រង់ទៅលើជនស៊ីវិល បាន បណ្ដាលឲ្យមនុស្សប្រមាណ២៦៣ពាន់នាក់មិនអាចវិលត្រឡប់ទៅផ្ទះវិញ បានឡើយ។ លើសពីនេះទៅទៀត ស្ថានភាពអសន្តិសុខនៅតំបន់ព្រំដែន រវាងប្រទេសនេះជាមួយនីហ្សេរីយ៉ា ក៏បានបណ្ដាលឲ្យមនុស្សរាប់ម៉ឺននាក់ ត្រូវជម្លៀសចេញពីផ្ទះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ