អង្គការសហប្រជាជាតិអនុញ្ញាតឲ្យមន្រ្តីកូរ៉េខាងជើងដែលស្ថិតក្នុងចំណោមអ្នករងទណ្ឌកម្មទៅកាន់កូរ៉េខាងត្បូង

(VOVWORLD) -នាថ្ងៃទី ៨ កុម្ភៈក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុញ្ញាតឲ្យមន្ត្រីកូរ៉េខាងជើងមួយរូបដែលមានឈ្មោះក្នុងបញ្ជីរាយនាមដាក់ទណ្ឌកម្មឲ្យមានសិទ្ធិចូលរួមជាសមាជិកគណប្រតិភូកូរ៉េខាងជើងទៅកាន់ Pyeongchang ប្រទេសកូរ៉េខាងត្បូង ដើម្បីចូលរួមពិធីបើកកីឡាអូឡាំពិករដូវរងារ ដែលគ្រោងនឹងប្រព្រឹត្តិទៅចាប់ពីល្ងាចថ្ងៃទី ៩ កុម្ភៈ (តាមម៉ោងវៀតណាម)។
 
អង្គការសហប្រជាជាតិអនុញ្ញាតឲ្យមន្រ្តីកូរ៉េខាងជើងដែលស្ថិតក្នុងចំណោមអ្នករងទណ្ឌកម្មទៅកាន់កូរ៉េខាងត្បូង - ảnh 1ការសម្តែងមួយដ៏កម្រមាននៅចំពោះមុខទស្សនិកជនកូរ៉េខាងត្បូងរាប់រយនាក់ 

មុននោះ កូរ៉េខាងត្បូងបានស្នើឲ្យគណកម្មធិការទទួលបន្ទុកដាក់ទណ្ឌកម្មកូរ៉េខាងជើងរបស់អង្គការសហប្រជាជាតិ អនុញ្ញាតឲ្យលោក Choe Hwi ប្រធានគណកម្មធិការបញ្ជាណែនាំកីឡាជាតិកូរ៉េខាងជើងអាចទៅកាន់កូរ៉េខាងត្បូងបាន។

ក្នុងបម្រែបម្រូលទាក់ទិនមួយទៀត នាយប់ថ្ងៃទី ៨ កុម្ភៈ គណប្រតិភូសិល្បករកូរ៉េខាងជើងបានមានការសម្តែងមួយដ៏កម្រមាននៅចំពោះមុខទស្សនិកជនកូរ៉េខាងត្បូងរាប់រយនាក់ ដើម្បីអបអរការប្រកួតកីឡាអូឡាំពិករដូវរងារ Pyeongchang 2018៕

ប្រតិកម្មទៅវិញ

ផ្សេងៗ