អង្គការសហប្រជាជាតិអំពាវនាវឱ្យបង្កើនការរកឃើញជំងឺនិងបញ្ឈប់ការរើងអើងចំពោះជនផ្ទុកមេរោគហ៊ីវ /អេដស៍

(VOVWORLD) - ឆ្នាំនេះ ទិវាពិភពលោកនៃការបង្ការនិងប្រយុទ្ធទប់សស្កាត់ ហ៊ីវ/អេដស៍ បានរៀបចំឡើងជាផ្លូវការនៅថ្ងៃទី ១ ខែធ្នូ ដោយមានពាក្យស្លោកថា «ចូរយល់ដឹងអំពីស្ថានភាពការឆ្លងមេរោគរបស់ខ្លួន»។
អង្គការសហប្រជាជាតិអំពាវនាវឱ្យបង្កើនការរកឃើញជំងឺនិងបញ្ឈប់ការរើងអើងចំពោះជនផ្ទុកមេរោគហ៊ីវ /អេដស៍ - ảnh 1ទិវាពិភពលោកបង្ការនិងប្រយុទ្ធទប់ស្កាត់នឹងមេរោគហ៊ីវ/អេដស៍ (ថ្ងៃទី១ ខែធ្នូ)

ក្នុងសារលិខិតមួយសម្រាប់ទិវាពិភពលោកបង្ការនិងប្រយុទ្ធទប់ស្កាត់នឹងមេរោគហ៊ីវ/អេដស៍ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក Atonio Guterres បានអះអាងថា ការរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងការធ្វើរោគវិនិច្ឆ័យនិងព្យាបាលជំងឺនេះក៏ដូជជាការខិតខំប្រឹងប្រែងបង្ការនិងប្រយុទ្ធទប់ស្កាត់ជំងឺនេះ បានជួយទប់ស្កាត់មនុស្សរាប់លាននាក់ជៀសវាងពីការឆ្លងមេរោគហ៊ីវផងដែរ។ ទោះជាយ៉ាងណាក៏ដោយកម្រិតនៃការរីកចម្រើន មិនទាន់មានភាពសិក្តសមនឹងបំណងប្រាថ្នារបស់សហគមន៍អន្តរជាតិនោះឡើយ។ លោក Antonio Guterres ក៏បានឲ្យដឹងថាការរើសអើងនៅតែរារាំងមនុស្សដែលប្រឈមនឹងការងាយឆ្លងមេរោគពីការទទួលបានសេវាបង្ការនិងព្យាបាល ជាពិសេសគឺចំពោះអ្នកដែលមានគ្រោះថ្នាក់ខ្ពស់បំផុត ដូចជាអ្នករកស៊ីផ្លូវភេទ អ្នកញៀនគ្រឿងញៀន និងជនចំណាកស្រុក ក៏ដូចជា ស្ត្រីនិងក្មេងស្រីជាដើមផងដែរ។

ប្រតិកម្មទៅវិញ

ផ្សេងៗ