អង្គការសហប្រជាជាតិអំពាវនាវឱ្យប្រទេសនានាការពារក្រុមកម្មករដែលងាយរងគ្រោះពីការរីករាលដាលនៃជំងឺ COVID-19

(VOVWORLD) -  អ្នករាយការណ៍ពិសេសអំពីទម្រង់ទាសករសម័យទំនើបនៃអង្គការសហប្រជាជាតិ  លោក Tomoya Obokata នៅថ្ងៃទី ៥ ខែឧសភាបានអំពាវនាវឱ្យប្រទេសនានា បង្កើនការការពារកម្មកររាប់លាននាក់ដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាត COVID019 អាចរងហានិភ័យធ្លាក់ចូលក្នុងការងារកេងប្រវ័ញ្ចគឺស្មើនឹងទាសភាព។

លោក Tomoya Obokata ដែលបានទទួលតួនាទីជាអ្នករាយការណ៍ពិសេសចាប់ពីខែឧសភាឆ្នាំ ២០២០ បានវាយតម្លៃថា ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីជំងឺរាតត្បាត COVID-19 ទៅលើវិស័យសេដ្ឋកិច្ច សង្គម  គឺទំនងជាបង្កើនអាំងតង់ស៊ីតេនៃស្ថានភាពទាសករសម័យទំនើប។ ការដែល បណ្តាប្រទេសបានចេញបទរិតត្បិតដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត បានបណ្តាលឲ្យអត្រាអ្នកគ្មានការងារធ្វើកើនឡើងយ៉ាងគំហុកនៅទូទាំងពិភពលោក។ លោករូបនេះ បានសង្កត់ធ្ងន់ថា សកម្មភាពដែលបណ្តាប្រទេសត្រូវប្រតិបត្តិការយ៉ាងឆាប់រហ័ស គឺមិនអាចខ្វះបានក្នុងការរួមចំណែកដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ដើម្បីលុបបំបាត់របបទាសភាពនៅឆ្នាំ ២០៣០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ