អង្គការសហប្រជាជាតិអំពាវនាវឲ្យកាត់បន្ថយភាពតានតឹងនៅតាមព្រំដែនតួកគី - ក្រិក

(VOVWORLD) - អ្នកនាំពាក្យរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) លោក Babar Baloch បានឲ្យដឹងថា បើទោះបីបណ្ដាប្រទេសមានសិទ្ធិស្របច្បាប់ក្នុងការគ្រប់គ្រងព្រំដែនរបស់ខ្លួន និងធ្វើចំណាត់ការពីចរន្តមនុស្សធ្វើដំណើរមិនប្រក្រតីត្តីប៉ុន្តែពួកគេចាំបាច់ត្រូវអត់ធ្មត់ការប្រើប្រាស់អំពើហិង្សាហួសហេតុ ហើយចាំបាច់ត្រូវបង្កើតប្រព័ន្ធចុះបញ្ជីសិទ្ធិជ្រកកោនដោយរបៀបរៀបរយ។
អង្គការសហប្រជាជាតិអំពាវនាវឲ្យកាត់បន្ថយភាពតានតឹងនៅតាមព្រំដែនតួកគី - ក្រិក - ảnh 1ជនចំណាកស្រុកនៅតំបន់ព្រំដែនតួរគី-ក្រិក នាថ្ងៃទី២៩កុម្ភៈកន្លងទៅ (រូបថត៖ AFP/TTXVN) 

  នាថ្ងៃទី ១ ខែមីនា អង្គការសហប្រជាជាតិបានអំពាវនាវឲ្យបណ្ដាប្រទេសស្ងប់ចិត្តនិងអត់ធ្មត់មិនប្រើប្រាស់អំពើហិង្សាក្នុងបរិបទដែលជនចំណាកស្រុករាប់ម៉ឺននាក់កំពុងស្វែងរកវិធីដើម្បីឆ្លងព្រំដែន ពីតួកគីចូលទៅក្រិក គ្នុងគោលបំណងទៅកាន់បណ្ដាប្រទេសនៃសហភាពអឺរ៉ុប (EU)។

អ្នកនាំពាក្យរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) លោក Babar Baloch បានឲ្យដឹងថា បើទោះបីបណ្ដាប្រទេសមានសិទ្ធិស្របច្បាប់ក្នុងការគ្រប់គ្រងព្រំដែនរបស់ខ្លួន និងធ្វើចំណាត់ការពីចរន្តមនុស្សធ្វើដំណើរមិនប្រក្រតីត្តីប៉ុន្តែពួកគេចាំបាច់ត្រូវអត់ធ្មត់ការប្រើប្រាស់អំពើហិង្សាហួសហេតុ ហើយចាំបាច់ត្រូវបង្កើតប្រព័ន្ធចុះបញ្ជីសិទ្ធិជ្រកកោនដោយរបៀបរៀបរយ។ ការអំពាវនាវនេះ ត្រូវបាននាំចេញក្នុងបរិបទមានមនុស្សរាប់ពាន់នាក់ កំពុងតែធ្វើដំណើរទៅកាន់តំបន់ព្រំដែនរវាងតួកគីនិងក្រិកនៅចុងសប្តាហ៍នេះ បន្ទាប់ពីប្រធានាធិបតីតួកគីលោក Tayyip Erdogan បានបញ្ជាគួរឲ្យភ្ញាក់ផ្អើលបើកព្រំដែនសម្រាប់ជនភៀសខ្លួនចូលអឺរ៉ុប ដោយសារតែភាពតានតឹងកើនឡើង ដែលទាក់ទងនឹងជម្លោះនៅស៊ីរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ