អង្គការសហប្រជាជាតិអំពាវនាវឲ្យប្រទេសទាំងអស់ចូលរួម អនុសញ្ញា​ប្រឆាំង​អាវុធជីវសាស្ត្រ

(VOVWORLD) - អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃទី ២ ខែកក្កដា បានអំពាវនាវដល់ប្រទេសដែលមិនចូលរួម អនុសញ្ញាប្រឆាំងអាវុធជីវសាស្ត្រឱ្យចូលរួមអនុសញ្ញានេះ ឲ្យបានឆាប់ៗ។
អង្គការសហប្រជាជាតិអំពាវនាវឲ្យប្រទេសទាំងអស់ចូលរួម អនុសញ្ញា​ប្រឆាំង​អាវុធជីវសាស្ត្រ - ảnh 1 អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres (រូបថត៖ TTXVN)

ថ្លែង ទៅកាន់ក្រុមប្រឹក្សាសន្តិសុខ អគ្គលេខាធិការលោក Guterres បានសង្កត់ធ្ងន់ថា អនុសញ្ញាស្តីពីអាវុធជីវសាស្រ្តបានដាក់ចេញនូវបទបញ្ញត្តិដ៏ខ្លាំងក្លា និងយូរអង្វែង សំដៅប្រឆាំង នឹង“ ការប្រើប្រាស់មេរោគជាអាវុធ” ហើយ បច្ចុប្បន្នមានប្រទេសចំនួន ១៨៣ ដែលបានចូលរួម អនុសញ្ញានេះ។

ប្រមុខអង្គការសហប្រជាជាតិ ក៏បានសង្កត់ធ្ងន់ទៅលើការពង្រឹងថែមទៀត នូវអនុសញ្ញាស្តីពីអាវុធជីវសាស្រ្ត ដើម្បីនាំអនុសញ្ញាក្លាយទៅជាមូលដ្ឋានគ្រឹះ ដើម្បីពិចារណា និងចាត់វិធានការបង្កា ឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះស្ថានភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ