អង្គភាពអាជីវកម្មជាកម្លាំងឈានមុខក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច

អង្គភាពអាជីវកម្មជាកម្លាំងឈានមុខក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច - ảnh 1
ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ថតរូបជាមួយអាជីវករវ័យក្មេង

(VOVworld)-បក្សនិងរដ្ឋជានិច្ចកាលចាត់ទុកអង្គភាពអាជីវកម្មជាកម្លាំងឈានមុខ
 ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ហើយជួយឧបត្ថម្ភអង្គភាពអាជីវកម្មជាគោលនយោ
បាយមុនក៏ដូចជាក្រោយរបស់បក្សនិងរដ្ឋ។ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh
 Hue បានអះអាងដូច្នេះនៅក្នុងការជួបសំណេះសំណាលជាមួយអាជីវករ ចាប់ផ្តើម
អាជីពឆ្នាំ២០១៦ជាង១រយនាក់នាព្រឹកថ្ងៃទី៣មិថុនានៅទីក្រុងហាណូយ ។ នៅទី
នេះ លោក Vuong Dinh Hue បានសង្កត់ធ្ងន់ទៅលើគោលនយោបាយ របស់បក្សនិង
រដ្ឋគឺចាត់ទុកសមាសភាពសេដ្ឋកិច្ចមានសារៈសំខាន់ដូចគ្នា និងគោរព សេរីភាពធ្វើ
អាជីវកម្មរបស់ប្រជាពលរដ្ឋគ្រប់រូបនិងអង្គភាពអាជីវកម្មទាំងអស់ ផងដែរ។ លោក
ឧបនាយករដ្ឋមន្ត្រីបានឲ្យដឹងថែមទៀតថា រដ្ឋាភិបាលនឹងជួយ ឧបត្ថម្ភអភិវឌ្ឍន៍
អង្គភាពអាជីវកម្ម បង្កើតបរិយាកាសវិនិយោគធ្វើអាជីវកម្មងាយ ស្រួលបំផុត និង
លើកកំពស់សមត្ថភាពប្រគួតប្រជែងជាតិរបស់វៀតណាម ដើម្បី អង្គភាពអាជីវកម្ម
គ្រប់សមាសភាពសេដ្ឋកិច្ចបានធ្វើសកម្មភាពក្នុងបរិយាកាសដូចគ្នា គ្មានការរើស
អើងនិងតាមគោលការណ៍ទីផ្សារ។

        លោកឧបនាយករដ្ឋមន្ត្រី Vuong Dinh Hue មានបំណងថា គំរូអាជីវករចាប់
 ផ្តើមអាជីពនេះនឹងបានពង្រីកឲ្យក្លាយទៅជាគំរូអាជីវករចាប់ផ្តើមអាជីពរាប់លាន
 នាក់ទៀត។ រដ្ឋាភិបាលនឹងមានយន្តការគោលនយោបាយសម្រាប់ជួយឧបត្ថម្ភ
ដំណើរ ការចាប់ផ្តើមអាជីពនេះដោយការអភិវឌ្ឍន៍មូលនីធិចាប់ផ្តើមអាជីពឬមូល
និធិ វិនិយោគផ្សងព្រេងជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ