អង្គភាពអាជីវកម្មជិត៥០០ទទួលប័ណ្ណទទួលស្គាល់ “ទំនិញវៀតណាមគុណភាពខ្ពស់ឆ្នាំ២០១៤”

អង្គភាពអាជីវកម្មជិត៥០០ទទួលប័ណ្ណទទួលស្គាល់ “ទំនិញវៀតណាមគុណភាពខ្ពស់ឆ្នាំ២០១៤” - ảnh 1
អង្គភាពអាជីវកម្មជិត៥០០ទទួលប័ណ្ណទទួលស្គាល់ “ទំនិញវៀតណាមគុណភាពខ្ពស់ឆ្នាំ២០១៤” (baomoi.com)

        Vovworld-នាព្រឹកថ្ងៃទី១៨កុម្ភៈនៅទីក្រុងហូជីមិញភាគខាងត្បូងវៀតណាម
សមាគមអង្គភាព​អាជីវកម្ម​​ទំនិញវៀតណាមគុណភាពខ្ពស់បានរៀបចំសន្និសីទ
កាសែតស្ដីពីលទ្ធផលស៊ើប​អង្កេតទំនិញវៀតណាមគុណភាពខ្ពស់ឆ្នាំ២០១៤និង
ផែនការ​សកម្មភាពរបស់​សមាគម​ក្នុងឆ្នាំ២០១៤។ អង្គភាពអាជីវកម្មចំណុះផ្នែក
របរចំនួន​៣៥ក្នុងទូទាំងប្រទេសបាន​ទទួល​ប័ណ្ណទទួលស្គាល់ទំនិញវៀតណាម
គុណភាព​ខ្ពស់ឆ្នាំ២០១៤។

        ក្នុងឆ្នាំ២០១៤ ដោយប្រធានបទ “រាល់ដំណោះស្រាយដើម្បីធ្វើ​ជាម្ចាស់​ទីផ្សារ​​
ថ្មី” សមាគមអង្គភាពអាជីវកម្មទំនិញវៀតណាមគុណភាពខ្ពស់បានប្រមូលផ្ដុំទៅ​
លើ​កម្មវិធីធំៗ​ចំនួន៥ដើម្បីជួយឧបត្ថម្ភអង្គភាពអាជីវកម្មគឺអភិវឌ្ឍន៍ទីផ្សារក្នុង​
ប្រទេស ជួយឧបត្ថម្ភ​ផ្លាស់ប្តូរថ្មីបច្ចេកវិទ្យានិងធុរកិច្ច ជួយធ្វើសមាហរណកម្ម​ជា
ដើម។ ពិធីប្រកាសនិង​ប្រគល់កត្តិនាមទំនិញវៀតណាមគុណភាពខ្ពស់ឆ្នាំ​២០១៤​
នឹងប្រព្រឹត្តទៅនាថ្ងៃ​ទី២៥កុម្ភៈ​នៅទីក្រុងហូជីមិញ។ លោក Hoang Trong អ្នកជំនាញ
ការកម្មវិធីស៊ើបអង្កេតទំនិញវៀត​ណាម​គុណភាពខ្ពស់ឆ្នាំ២០១៤​បាន​ឲ្យ​ដឹងថា៖

        “កម្មវិធីគឺសំដៅផ្ដល់ព័ត៌មានពីទីផ្សារអ្នកប្រើប្រាស់ចំពោះអង្គភាពអាជីវកម្ម​និងព័ត៌មានអង្គភាពអាជីវកម្មឆ្លើយតបចំពោះស្ថាប័នគ្រប់គ្រងរដ្ឋ។​នេះជាកម្មវិធី​មាន​ចរិតលក្ខណៈតភ្ជាប់រវាងមុខសញ្ញាសំខាន់បំផុតចំនួន៣នៃខឿនសេដ្ឋកិច្ច៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ