អង្គភាពអាជីវកម្មបារាំងវាយតម្លៃខ្ពស់ចំពោះបរិយាកាសវិនិយោគរបស់វៀតណាម

អង្គភាពអាជីវកម្មបារាំងវាយតម្លៃខ្ពស់ចំពោះបរិយាកាសវិនិយោគរបស់វៀតណាម - ảnh 1
អគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំងលោក Nguyen Ngoc Son ជួបសំណេះសំណាលជាមួយតំណាងអង្គភាពអាជីវកម្មបារាំង


(VOVworld)-នាយប់ថ្ងៃទី១៧កុម្ភៈ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង
លោក Nguyen Ngoc Son បានមានជំនួបសំណេះសំណាលជាមួយសមាជិក នៃសមាគមន៍បារាំង-អាស៊ី (Association France-Asie) សំដៅឧទ្ទេសនាមនូវ សមិទ្ធិផលលេចធ្លោបំផុតរបស់វៀតណាមក្រោយរយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មី ជោគជ័យនៃមហាសន្និបាតបក្សលើកទី១២និងរំលឹកឡើងវិញនូវទំនាក់ទំនង រវាងវៀតណាមជាមួយបារាំងនាពេលកន្លងទៅ។ នៅទីនេះ លោក Nguyen
Ngoc Son បានជូនដំណឹងនូវព័ត៌មានថ្មីបំផុតស្តីពីស្ថានភាពសេដ្ឋកិច្ចសង្គម
របស់វៀតណាម ក៏ដូចជាស្ថិរភាពនយោបាយ។ ទាក់ទិនដល់ទំនាក់ទំនងវៀត
ណាម-បារាំង ឯកអគ្គរដ្ឋទូតលោក Nguyen Ngoc Son បានរំលឹកឡើងវិញ នូវទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែ បានពង្រឹងនិងពង្រីកពីមួយថ្ងៃទៅមួយថ្ងៃ។ ឯកអគ្គរដ្ឋទូតក៏បានឧទ្ទេសនាម អំពីមហាសន្និបាតបក្សលើកទី១២របស់វៀតណាមបានប្រារព្ធឡើងក្នុងកាលៈ ទេសៈដែលខឿនសេដ្ឋកិច្ចវៀតណាមនៅរក្សាកំណើន៦,៧%នាឆ្នាំ២០១៥ ជាកម្រិតខ្ពស់បំផុតនារយៈពេល៥ឆ្នាំកន្លងទៅ។

       នៅខាងក្រៅជំនួបសំណេះសំណាលនេះ តំណាងនានានៃក្រុមហ៊ុនបារាំង បានវាយតម្លៃខ្ពស់នូវបរិយាកាសវិនិយោគរបស់វៀតណាម និងចាត់ទុក ថាបរិយា កាសវិនិយោគនៅវៀតណាមគួរឲ្យទាក់ទាញសម្រាប់បណ្តាអង្គភាព អាជីវកម្មបា
រាំង។ លោក Jean-Marie Cambaceres ប្រធានសមាគមបារាំង -អាស៊ីបានអះអាង នូវសារសំខាន់នៃការបង្កើនព័ត៌មានអំពីសម្រាប់សហគ្រាស បារាំង ៖

       “យើងខ្ញុំបានសម្រេចចិត្តរួមជាមួយស្ថានទូតរៀបចំជំនួបសំណេះសំណាល នេះដោយសារវៀតណាមកំពុងស្ថិតក្នុងរយៈពេលអន្តរកាលសំខាន់។ ហើយប្រ ធានាធិបតីបារាំងក៏បានអះអាងថានឹងបំពេញទស្សនកិច្ចនៅវៀតណាមក្នុងឆ្នាំ
២០១៦នេះផងដែរ។​ ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រម ព្រៀងស្តីពី ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រមុននេះ ប៉ុន្តែទំនាក់ទំនងពាណិជ្ជ​កម្ម នៅកម្រិតតិច
តួចនៅឡើយ។​ដូច្នេះ នេះជាពេលវេលាសមស្របសម្រាប់ប្រទេសទាំងពីរ ជម្រុញឲ្យមានគំរោងការជាច្រើននិងបានអនុវត្តប្រកបដោយជោគជ័យ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ