អង្គភាពអាជីវកម្មវៀតណាមនិង UAE ដើរតួនាទីសំខាន់ក្នុងទំនាក់ទំនងវៀតណាម- UAE

អង្គភាពអាជីវកម្មវៀតណាមនិង UAE ដើរតួនាទីសំខាន់ក្នុងទំនាក់ទំនងវៀតណាម- UAE - ảnh 1
អង្គភាពអាជីវកម្មវៀតណាមនិង UAE ដើរតួនាទីសំខាន់ក្នុងទំនាក់ទំនងវៀតណាម- UAE (VOV)

        Vovworld-បណ្ដាអង្គភាពអាជីវកម្មវៀតណាមនិង UAE ដើរតួនាទីសំខាន់​ក្នុង
​ទំនាក់​ទំនងវៀតណាម-UAE។ នោះជាការអះអាងរបស់ឧបនាយករដ្ឋមន្ត្រី​វៀត
ណាម​លោក Nguyen Xuan Phuc នៅវេទិការអង្គភាពអាជីវកម្មវៀតណាម-បណ្ដា
ព្រះ​រាជាណាចក្រអេមីរេតអារ៉ាប់រួម (UAE) នាថ្ងៃទី១៥ធ្នូនៅរដ្ឋធានី Abu Dhabi ក្នុង
​ក្របខ័ណ្ឌ​ដំណើរទស្សនកិច្ចនៅ UAE។ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc មាន
​បំណងតាមរយៈវេទិការលើកនេះ អង្គភាពអាជីវកម្មនៃ​ប្រទេស​ទាំងពីរបង្កើនការ
យល់​ដឹងក្ដាប់ជាប់ឱកាសសហប្រតិបត្តិការធ្វើអាជីវកម្ម។ ទន្ទឹម​នឹង​នោះជឿជាក់ថា
នាពេល​ខាង​មុខទំនាក់ទំនងវៀតណាម UAE នឹងបន្ត​អភិវឌ្ឍន៍​ថែមទៀត។

        នាយប់ថ្ងៃដដែល នៅ Gala Dinner វៀតណាម-UAE លោក Nguyen Xuan Phuc
បានអះអាងថា ​UAE ជាដៃគូសេដ្ឋកិច្ចធំមួយក្នុងចំណោមដៃគូ​សេដ្ឋកិច្ច​​ធំៗរបស់
វៀតណាមនៅមជ្ឈឹមបូព៌ានិងអាហ្វ្រីកខាងជើង។ តំលៃ​ប្រាក់​ពាណិជ្ជកម្ម​ទ្វេភាគី
នាឆ្នាំ២០១៣ទទួលបាន៤,៤៦ពាន់លានដុល្លារអាមេរិក។ ​នេះជាសញ្ញាសកម្មដើម្បី
ទំនាក់ទំនងរវាងប្រទេសទាំងពីរអភិវឌ្ឍន៍កាន់តែល្អ​ប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ