អង្គភាពអាជីវកម្មអាមេរិកបន្តចាប់អារម្មណ៍វិនិយោគនៅវៀតណាម

(VOVWORLD) - សិក្ខាសាលានេះ បានទាក់ទាញការចូលរួមពីថ្នាក់ដឹកនាំនិងតំណាងជាង ៤០ នាក់នៃសម្ព័ន្ធក្រុមហ៊ុននិងអង្គភាពអាជីវកម្មអាមេរិក ដែលកំពុងវិនិយោគឬចាប់អារម្មណ៍វិនិយោគនៅវៀតណាម ដូចជាក្រុមហ៊ុន Blackstone Group, Google, Facebook, Ford, UPS, Walmart ។ល។

នៅក្នុងសិក្ខាសាលាតាមអនឡាញ ក្រោមប្រធានបទ “កិច្ចសហប្រតិបត្តិការវិនិយោគឆ្លងសមុទ្រប៉ាស៊ីហ្វិក” ដែលរៀបចំឡើងដោយ The Asia Group នាពេលថ្មីៗនេះ អគ្គនាយក The Asia Group លោក Nirav Patel និងតំណាងនៃអង្គភាពអាជីវកម្មជាច្រើនបានចាត់ទុកថា វៀតណាមនៅតែជាទិសដៅគួរឲ្យចាប់អារម្មណ៍របស់វិនិយោគិនអាមេរិកនៅក្នុងតំបន់មហាសមុទ្រឥណ្ឌាប៉ាស៊ីហ្វិក។

តំណាងជាច្រើនបានសម្តែងការជឿជាក់ចំពោះការប្តេជ្ញាចិត្ត ការខិតខំប្រឹងប្រែងនិងលទ្ធផលរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ -១៩ ដោយបញ្ជាក់ថា នឹងបន្តគាំទ្រក៏ដូចជា រួមដំណើរជាមួយវៀតណាមក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ។

សិក្ខាសាលានេះ បានទាក់ទាញការចូលរួមពីថ្នាក់ដឹកនាំនិងតំណាងជាង ៤០ នាក់នៃសម្ព័ន្ធក្រុមហ៊ុននិងអង្គភាពអាជីវកម្មអាមេរិក ដែលកំពុងវិនិយោគឬចាប់អារម្មណ៍វិនិយោគនៅវៀតណាម ដូចជាក្រុមហ៊ុន Blackstone Group, Google, Facebook, Ford, UPS, Walmart ។ល។

ថ្លែងមតិនៅសិក្ខាសាលា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិកលោក Ha Kim Ngoc បានចែករំលែកអំពីគោលនយោបាយ កិច្ចខិតខំប្រឹងប្រែងនិងសមិទ្ធផលរបស់វៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ធ្វើបច្ចុប្បន្នភាព គោលនយោបាយអនុគ្រោះនិងទិសដៅថ្មីក្នុងការទាក់ទាញ វិនិយោគបរទេស។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា វៀតណាមត្រៀមខ្លួនជាស្រេចសម្រាប់ការសន្ទនាក្នុងន័យស្ថាបនា ដោះស្រាយបញ្ហាជំពាក់ជំពិននិងការលំបាក ធានាបរិយាកាសវិនិយោគប្រកបដោយស្ថិរភាពសម្រាប់អង្ភាពអាជីវកម្មអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ