អង់គ្លេសទទួលស្គាល់ថាមិនអាចសម្រេចបានកិច្ចព្រមព្រៀងបឋមជាមួយសហភាពអឺរ៉ុបនៅក្នុងខែកក្កដានោះទេ

(VOVWORLD) - នាថ្ងៃទី ២៣ ខែកក្កដា ប្រធានក្រុមចរចារ Brexit របស់អង់គ្លេសបានទទួលស្គាល់ថាទីក្រុងឡុងដ៍នឹងមិនអាចសម្រេចបានកិច្ចព្រមព្រៀងបឋម ស្តីពីទំនាក់ទំនងនាពេលអនាគតជាមួយសហភាពអឺរ៉ុប (EU) នៅខែកក្កដាទេ។
អង់គ្លេសទទួលស្គាល់ថាមិនអាចសម្រេចបានកិច្ចព្រមព្រៀងបឋមជាមួយសហភាពអឺរ៉ុបនៅក្នុងខែកក្កដានោះទេ - ảnh 1 ប្រធានក្រុមអ្នកចរចា Brexit អង់គ្លេសលោក David Frost (ឆ្វេង) ក្នុងកិច្ចពិភាក្សាស្តីពីកិច្ចព្រមព្រៀងក្រោយ Brexit ជាមួយតំណាងសហភាពអឺរ៉ុបនៅទីក្រុងប្រ៊ុចសែលប្រទេសប៊ែលហ្សិកនៅថ្ងៃទី ២៩ ខែមិថុនាឆ្នាំ ២០២០ ។ (រូបថត៖ AFP / TTXVN)

ថ្លែងមតិបន្ទាប់ពីជុំចរចារនាពេលថ្មីនេះរវាងអង់គ្លេសនិងអឺរ៉ុបបានបិទបញ្ចប់នៅទីក្រុងឡុងដ៍ លោក David Frost បានទទួលស្គាល់ដោយភាពសោកស្តាយថា ភាគីទាំងពីរ នឹងមិនអាចសម្រេចបានកិច្ចព្រមព្រៀងបឋម ស្តីពីគោលការណ៍សម្រាប់កិច្ចព្រមព្រៀងមួយនៅក្នុងខែកក្កដានោះទេ។

គួរបញ្ជាក់ថាកាលពីខែមុននេះ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson បានថ្លែងថាលោកមានបំណងចង់អោយអង្គភាពអាជីវកម្មនៅអង់គ្លេសយល់ដឹងអំពីលទ្ធភាព ថាតើអង់គ្លេសនិងសហភាពអឺរ៉ុប អាចឈានដល់សម្រេចបានកិច្ចព្រមព្រៀងដែរឬទេនៅខែកក្កដានេះ ដើម្បីជួយឱ្យអង្គភាពអាជីវកម្មទាំងនេះអាចចាប់ផ្តើមរៀបចំសេណារីយ៉ូសម្រាប់ខ្លួន នៅពេលដែលភាគីទាំងពីរផ្តាច់ទំនាក់ទំនងជាផ្លូវការ ដោយគ្មានកិច្ចព្រមព្រៀងណាមួយ ខណៈដែលដំណាក់កាល    អន្តរកាលនឹងបញ្ចប់ក្រោយពីថ្ងៃទី ៣១ ខែធ្នូខាងមុខនេះ។ រីឯខ្លូនវិញប្រធានក្រុម ចរចាសហភាពអឺរ៉ុប លោក Michel Barnier បានវាយតម្លៃថានៅពេលនេះ លទ្ធភាពដែលអង់គ្លេសនិងសហភាពអឺរ៉ុប អាចឈានដល់សម្រេចបានកិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងក្រោយ Brexit គឺកំពុងតែស្ថិតនៅកំរិតទាបណាស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ