អង់គ្លេសនឹងជ្រើសតាំងនាយករដ្ឋមន្ត្រីថ្មិមុនថ្ងៃទី​២០ ខែកក្ដដា

(VOVWORLD) -សមាជិក សមាជិកាសភានឹងជ្រើសតាំងបេក្ខជនជានាយករដ្ឋមន្ត្រីចាប់ពីថ្ងៃទី ១០ខែមិថុនាខាងមុខ ដើម្បីសមាជិក សមាជិការគណបក្សមានពេលវេលាជ្រើសតាំងបេក្ខជនជួរមុខចំនួន ២ រូប ដើម្បីជំនួសលោកស្រី Theresa May។
អង់គ្លេសនឹងជ្រើសតាំងនាយករដ្ឋមន្ត្រីថ្មិមុនថ្ងៃទី​២០ ខែកក្ដដា - ảnh 1 នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May ថ្លែងមតិនៅក្នុងកិច្ចប្រជុំមួយ (រូបថត៖ vnanet.vn)

នាថ្ងៃទី ២៤ ខែឧសភា ថ្នាក់ដឹកនាំជួរមុខរបស់គណបក្សអភិរក្សអង់គ្លេសលោក Brandon Lewis បានប្រកាសថា ប្រទេសខ្លួននឹងជ្រើសតាំងអ្នកស្នងតំណែងពី លោកស្រី Theresa May ដែលជាថ្នាក់ដឹកនាំគណបក្សនេះ និងជានាយករដ្ឋមន្ត្រីអង់គ្លេស មុនពេលរដ្ឋសភាឈានចូលវិស្សមកាល នាថ្ងៃទី ២០ ខែកក្កដាខាងមុខ។

សមាជិក សមាជិកាសភានឹងជ្រើសតាំងបេក្ខជនជានាយករដ្ឋមន្ត្រីចាប់ពីថ្ងៃទី ១០ខែមិថុនាខាងមុខ ដើម្បីសមាជិក សមាជិការគណបក្សមានពេលវេលាជ្រើសតាំងបេក្ខជនជួរមុខចំនួន ២ រូប ដើម្បីជំនួសលោកស្រី Theresa May។

មុននេះ នាថ្ងៃដដែល នាយករដ្ឋមន្ត្រី លោកស្រី Theresa May បានប្រកាសថាលោកស្រីនឹងលាលែងពីតំណែងជាថ្នាក់ដឹកនាំគណបក្សអភិរក្សនិយមនាថ្ងៃទី ៧ ខែមិថុនាខាងមុខ ខណៈដែលលោកស្រីមិនអាចបញ្ចុះបញ្ចូលសមាជិក សមាជិការសភាឲ្យគាំទ្រកិច្ចព្រមព្រៀងស្ដីពីការចាកចេញពី សហភាពអឺរ៉ុប (EU) របស់អង់គ្លេស ដែលលោកស្រីនិង EU បានឯកភាពគ្នាកាលពីឆ្នាំទៅមិញនោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ