អង់គ្លេសប្រកាសថា នឹងដាក់ពាក្យ​សុំចូលជាសមាជិកកិច្ចព្រមព្រៀង CPTPP

(VOVWORLD) - CPTPP មានប្រទេសសមាជិកចំនួន ១១ រួមមានអូស្រ្តាលី ព្រុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក ញូហ្សេឡែន ប៉េរូ សិង្ហបុរី និងវៀតណាម។
អង់គ្លេសប្រកាសថា នឹងដាក់ពាក្យ​សុំចូលជាសមាជិកកិច្ចព្រមព្រៀង CPTPP - ảnh 1រដ្ឋមន្រ្តីពាណិជ្ជកម្មអង់គ្លេសលោកស្រី Liz Trus (រូបថត៖ TTXVN)

នាថ្ងៃទី ២០ ខែមករា រដ្ឋមន្រ្តីពាណិជ្ជកម្មអង់គ្លេសលោកស្រី Liz Truss បានឲ្យដឹងថា ប្រទេសនេះនឹង ដាក់ពាក្យសុំចូលជាសមាជិក កិច្ចព្រមព្រៀងទូលំទូលាយ និងជឿន លឿនសម្រាប់ភាពជាដៃគូ អន្តរប៉ាស៊ីហ្វិក (CPTPP)។ ថ្លែងនៅក្នុងកិច្ចប្រជុំរបស់ក្រុមហ៊ុន City&Financial Global នោះ លោកស្រីរដ្ឋមន្ត្រី Liz Truss បានប្រកាសថា៖  យើងនឹងលើកសំណើរសុំចូលរួម តំបន់ពាណិជ្ជ កម្មសេរីនេះយ៉ាងឆាប់ៗ។ សូមបញ្ជាក់ដែរថា CPTPP មានប្រទេសសមាជិកចំនួន ១១ រួមមានអូស្រ្តាលី ព្រុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក ញូហ្សេឡែន ប៉េរូ សិង្ហបុរី និងវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ