អង់គ្លេសផ្ដល់ជំនួយ៥០ម៉ឺនផោនជូនចំពោះវៀតណាមសម្រាប់ជំនះពុះពារលើផលវិបាកដោយសារខ្យល់ព្យុះនិងទឹកជំនន់

(VOVWORLD) - កញ្ចប់ជំនួយពោលខាងលើនឹងត្រូវបានបញ្ជូនទៅកាន់ សហភាពកាកបាទក្រហមអន្តរជាតិ តាមរយៈកាកបាទក្រហមអង់គ្លេស ដើម្បីជួយរៀបចំលំនៅដ្ឋាន ផ្គត់ផ្គង់ទឹកស្អាត ចំណីអាហារនិងរបររកស៊ី សម្រាប់ប្រជាពលរដ្ឋវៀតណាមប្រមាណ១៦០ពាន់នាក់ដែលរងផលប៉ះ ពាល់ដោយសារគ្រោះធម្មជាតិ។
អង់គ្លេសផ្ដល់ជំនួយ៥០ម៉ឺនផោនជូនចំពោះវៀតណាមសម្រាប់ជំនះពុះពារលើផលវិបាកដោយសារខ្យល់ព្យុះនិងទឹកជំនន់ - ảnh 1ផ្ទះមួយខ្នងរបស់ប្រជាពលរដ្ឋឃុំ An Thuy ស្រុក Le Thuy ខេត្ត Quang Binh រងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារខ្យល់ព្យុះនិងទឹកជំនន់។ (រូបថត៖ TTXVN) 

នាថ្ងៃទី៣ វិច្ឆិកា ចក្រភពអង់គ្លេសបានប្រកាសការផ្ដល់ជំនួយ៥០ម៉ឺន ផោន (ស្មើនឹង១៥ពាន់លាន ដុង) សម្រាប់ជួយប្រជាជនវៀតណាមជំនះពុះ ពារលើផលប៉ះពាល់ដែលបានបង្កឡើងដោយខ្យល់ព្យុះនិងទឹកជំនន់នា ពេលកន្លងមក។ កញ្ចប់ជំនួយពោលខាងលើនឹងត្រូវបានបញ្ជូនទៅកាន់ សហភាពកាកបាទក្រហមអន្តរជាតិ តាមរយៈកាកបាទក្រហមអង់គ្លេស ដើម្បីជួយរៀបចំលំនៅដ្ឋាន ផ្គត់ផ្គង់ទឹកស្អាត ចំណីអាហារនិងរបររកស៊ី សម្រាប់ប្រជាពលរដ្ឋវៀតណាមប្រមាណ១៦០ពាន់នាក់ដែលរង ផលប៉ះ ពាល់ដោយសារគ្រោះធម្មជាតិ។

តាងនាមរាជរដ្ឋាភិបាលអង់គ្លេស លោកឯកអគ្គរាជទូត Gareth Ward បានផ្ញើរក្ដីរំលែកទុក្ខយ៉ាងក្រៀមក្រំទៅកាន់ប្រជាពលរដ្ឋនៅភាគកណ្ដាល វៀតណាម ដែលបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរទាំងខាងអាយុជីវិតនិង ទ្រព្យសម្បត្តិនាពេលកន្លងមក ព្រមទាំងអះអាងថា កញ្ចប់ជំនួយហិរញ្ញវត្ថុ នេះ នឹងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាមនិង ស្ថាប័នប្រចាំតំបន់ក្នុងការជួយប្រជាពលរដ្ឋជំនះពុះពារលើផលវិបាកដោយ សារគ្រោះធម្មជាតិ។ ចក្រភពអង់គ្លេសនឹងបន្តរួមដំណើរជាមួយប្រជាជន វៀតណាមដើម្បីឆ្លងកាត់ដំណាក់កាលដ៏លំបាកនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ