អង់គ្លេសអំពាវនាវឱ្យធនាគារក្នុងស្រុកត្រៀមខ្លួនជាស្រេចសម្រាប់សេណារីយ៉ូ Brexit ដែលគ្មានកិច្ចព្រមព្រៀង

(VOVWORLD) - ធនាគារកណ្តាលអង់គ្លេស (BoE) បានអំពាវនាវឱ្យធនាគារនានាត្រៀមខ្លួនជាស្រេចសម្រាប់លទ្ធភាពនៃការមិនឈានទៅសម្រេចបាននូវ កិច្ចព្រមព្រៀងមួយ នៅក្នុងការចរចាពាណិជ្ជកម្មក្រោយ Brexit រវាង អង់គ្លេសនិងសហភាពអឺរ៉ុប (EU) នោះទេ 
 អង់គ្លេសអំពាវនាវឱ្យធនាគារក្នុងស្រុកត្រៀមខ្លួនជាស្រេចសម្រាប់សេណារីយ៉ូ Brexit ដែលគ្មានកិច្ចព្រមព្រៀង - ảnh 1 ធនាគារកណ្តាលអង់គ្លេស (BOE) នៅទីក្រុងឡុងដ៍ (រូបថតៈ AFP / TTXVN)

ធនាគារកណ្តាលអង់គ្លេស (BoE) កាលពីថ្ងៃទី ៣ ខែមិថុនាបានអំពាវ នាវឱ្យធនាគារនានាត្រៀមខ្លួនជាស្រេចសម្រាប់លទ្ធភាពនៃការមិនឈានទៅសម្រេចបាននូវ កិច្ចព្រមព្រៀងមួយ នៅក្នុងការចរចាពាណិជ្ជកម្មក្រោយ Brexit រវាង អង់គ្លេសនិងសហភាពអឺរ៉ុប (EU) នោះទេ ។

អគ្គទេសាភិបាលនៃធនាគារកណ្តាលអង់គ្លេសលោក Andrew Bailey បានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ជាមួយធនាគារធំបំផុតនៅអង់គ្លេស ហើយលោកក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបង្កើតផែនការផ្ទាល់ខ្លួនសម្រាប់សេណារីយ៉ូ ថា Brexit គ្មានកិច្ចព្រមព្រៀងណាមួយឡើយ។ សេចក្តីប្រកាសរបស់ BoE បានបញ្ជាក់ច្បាស់ទៀតថាត្រូវការ "រៀបចំប្រព័ន្ធហិរញ្ញវត្ថុអង់គ្លេសដើម្បីទប់ទល់នឹងហានិភ័យទាំងអស់ដែលនឹងត្រូវប្រឈមមុខ "ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ