អាជ្ញាធរហុងកុង (ចិន) បានថ្កោលទោសអំពើរំលោភច្បាប់ក្នុងបាតុកម្ម

(VOVWORLD) - នាយប់ថ្ងៃទី ៨ ខែកញ្ញា រដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង (ចិន) បានថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពខុសច្បាប់របស់ក្រុមបាតុករជ្រុលនិយម ដោយលើកច្បាស់ថាការបំផ្លិចបំផ្លាញឧបករណ៍នៅស្ថានីយ៍រថភ្លើងក្រោមដីបានធ្វើឱ្យប៉ះពាល់ដល់សកម្មភាពទូទៅនៃស្ថានីយ៍ ព្រមទាំងស្នើឱ្យពួកគេបញ្ឈប់សកម្មភាពទាំងនេះជាបន្ទាន់ផងដែរ។
អាជ្ញាធរហុងកុង (ចិន) បានថ្កោលទោសអំពើរំលោភច្បាប់ក្នុងបាតុកម្ម - ảnh 1 ក្រុមបាតុករជ្រុលនិយមនៅហុងកុង (រូបថត៖ TTXVN)

នាថ្ងៃទី ៨ ខែកញ្ញា នៅទីក្រុងហុងកុង ក្រុមបាតុករជ្រុលនិយមនៅមជ្ឈមណ្ឌល     ទីក្រុងបានបិទផ្លូវជាច្រើនក្នុងតំបន់នោះ ព្រមទាំងបំផ្លាញស្ថានីយ៍រថភ្លើងក្រោមដីនិងដុតភ្លើងនៅខាងក្រៅស្ថានីយ៍ផងដែរ។ បន្ទាប់មកក្រុមបាតុករទាំងនេះ បានរើទៅកាន់តំបន់ Wanchai CausewayBay MongKok និង Prince Edward។ ដើម្បីធានាសុវត្ថិភាព អ្នកដំណើរ បុគ្គលិកនិងឧបករណ៍ស្ថានីយ៍បន្ទាប់ពីស្ថានីយ៍មួយចំនួនត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ ស្ថានីយ៍ Wanchai Prince Edward និង Mongkok ត្រូវបានបិទទ្វេរជាលំដាប់លំដោយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ