អាជ្ញាធរអ្នកនេសាទនៃទីក្រុងហូជីមិញ រួមដៃគ្នាចាត់ការករណីរំលោភបទបញ្ញត្តិ IUU យ៉ាងតឹងរឹង
(VOVWORLD) - រួមជាមួយប្រទេសជាតិទាំងមូល ទីក្រុងហូជីមិញបានឈានចូលដំណាក់កាល ចុងក្រោយដើម្បីដកការព្រមាន "កាត
លឿង" របស់គណៈកម្មការអឺរ៉ុប (EC) ទៅលើ ជលផលវៀតណាម។
ឆ្មាំព្រំដែនឃោសនាអំពីការនេសាទត្រឹមត្រូវ មុនពេលទូកនេសាទចេញដំណើរ។ (រូបថត៖ Luu Son/VOV-ទីក្រុងហូជីមិញ) |
បច្ចុប្បន្ន ទីក្រុងហូជីមិញមាននាវានេសាទជិត ៤.៩០០ គ្រឿង ក្នុងនោះជិត ៦០% ជានាវានេសាទនៅឯនាយសមុទ្រ។ ចាប់តាំងពីដើមឆ្នាំ ២០២៥ មក ទីក្រុងមិនកត់ត្រាករណីនាវានេសាទណាមួយដែលត្រូវឃាត់ខ្លួនដោយបរទេសនោះទេ។ នាពេលកន្លង មក ទីក្រុងបាននិងកំពុងអនុវត្តន៍យ៉ាងប្ដូរផ្ដាច់នូវដំណោះស្រាយ ដើម្បីប្រយុទ្ធប្រឆាំង នឹងការនេសាទខុសច្បាប់ ដោយធានានូវការគ្រប់គ្រងនាវានេសាទ និងការតាមដាន ប្រភពដើម។ លោក Vo Duy Tien អ្នកនេសាទនៅឃុំ Binh Chau បានឲ្យដឹងថា៖
“មុនពេលចេញដំណើរទៅសមុទ្រ យើងតែងតែគោរពតាមបទបញ្ជារបស់កងទ័ព ការពារព្រំដែន និងកម្លាំងគ្រប់គ្រងជលផល ទាក់ទងនឹងនីតិវិធី និងឯកសារសម្រាប់ធ្វើ ការនេសាទ។ ខ្ញុំសន្យាមិនធ្វើការនេសាទក្នុងដែនទឹកបរទេសទេ ត្រឹមតែនេសាទក្នុងដែនទឹកវៀតណាមប៉ុណ្ណោះ ហើយគោរពតាមបទប្បញ្ញត្តិរបស់រដ្ឋ”។
ការត្រួតពិនិត្យនីតិវិធីទាក់ទងនឹងទូកនេសាទ និងក្រុមនាវិកមុនពេលចាកចេញពីកំពង់ផែ។ (រូបថត៖ Luu Son/VOV-ទីក្រុងហូជីមិញ) |
លោក Tran Van Tinh អ្នកនេសាទនៅសង្កាត់ Vung Tau បានចែករំលែកថា៖ “ខ្ញុំបានសរសេរក្នុងសៀវភៅកំណត់ហេតុសម្រាប់ការធ្វើដំណើរនីមួយៗ ដូច្នេះ ពេលខ្ញុំត្រឡប់មកដីគោកវិញ ខ្ញុំអាចបង្ហាញទៅឲ្យឆ្មាំព្រំដែននៅកំពង់ផែនេសាទ។ ប្រការនេះសម្រួលដល់ការលក់ជលផលនៅកំពង់ផែនេសាទ។ សម្រាប់ឧបករណ៍តាម ដានការធ្វើដំណើរ យើងត្រូវបើកដំណើរការ ២៤/៧”។
តំណាងថ្នាក់ដឹកនាំមន្ទីរកសិកម្ម និងបរិស្ថានទីក្រុងហូជីមិញបានអះអាងថា ទីក្រុងប្តេជ្ញា ផាកពិន័យយ៉ាងតឹងរ៉ឹងចំពោះករណីនេសាទខុសច្បាប់ ដោយមានចេតនា មិនអនុញ្ញាតឱ្យមាន “តំបន់ហាមឃាត់” ឬករណីលើកលែងក្នុងការអនុវត្តច្បាប់ នោះឡើយ។
ទន្ទឹមនឹងសកម្មភាពត្រួតពិនិត្យ និងឃ្លាំមើល ទីក្រុងក៏បានជំរុញការឃោសនា និងលើកកម្ពស់ការយល់ដឹងរបស់អ្នកនេសាទអំពីកាតព្វកិច្ចគោរពតាមបទប្បញ្ញត្តិអន្តរជាតិក្នុងការនេសាទ និងធ្វើអាជីវកម្មជលផលផងដែរ៕