អាណិកជនវៀតណាម មកពី ២២ ប្រទេសជុំវិញពិភពលោក ទៅ​ទស្សនា Truong Sa និងផ្ទះរន្ទា DK១

(VOVWORLD) - នារសៀលថ្ងៃទី ២៣ មេសា នៅខេត្ត Khanh Hoa អាណិកជនវៀតណាម ចំនួន ៤៧ នាក់ មកពីប្រទេសនិងតំបន់ដែនដី ចំនួន ២២ ជុំវិញពិភពលោក និងប្រតិភូជិត ២០០ នាក់ បានបញ្ចប់កម្មវិធីរបស់គណៈប្រតិភូអាណិកជនវៀតណាម ទៅសួរសុខទុក្ខកងទ័ព និងប្រជាជនស្រុកកោះ Truong Sa និងផ្ទះរន្ទា DK១ ឆ្នាំ ២០២៣។
អាណិកជនវៀតណាម មកពី ២២ ប្រទេសជុំវិញពិភពលោក ទៅ​ទស្សនា Truong Sa និងផ្ទះរន្ទា DK១ - ảnh 1អាណិកជនវៀតណាម និងទាហាននៅកោះ Truong Sa បានប្រារព្ធពិធីគោរពទង់ជាតិ បន្ទាប់ពីក្រុមការងារលេខ៤ បានមកទស្សនាកោះនេះ។ (រូបថត៖ TTXVN)

កម្មវិធីមានប្រធានបទ “ជំនឿ និងសេចក្តីប្រាថ្នាលើមាតុភូមិ - អាណិកជនវៀតណាមនៅវិលត្រឡប់មក Truong Sa លើកទី ១០”។ នេះជាលើកទី១០ហើយ ដែលគណៈកម្មាធិការជាតិទទួលបន្ទុកជនវៀតណាមនៅឯបរទេស (ក្រសួងការបរទេស) បានសម្របសម្រួលជាមួយបញ្ជាការដ្ឋានកងទ័ពជើងទឹក រៀបចំគណៈប្រតិភូអាណិកជនវៀតណាមមកទស្សនានៅ Truong Sa។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅ Truong Sa ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៣ មេសា  អាណិកជនវៀតណាមនៅឯបរទេស និងសមាជិកគណៈប្រតិភូបានទៅទស្សនាកោះ Sinh Ton Dong, Len Dao, Da Tay B, Truong Sa និងផ្ទះរន្ទា Phuc Tan  DK១/១៦។ នៅកន្លែងទស្សនានីមួយៗ  អាណិកជនបានលើកទឹកចិត្ត និងផ្តល់អំណោយដល់កងទ័ពនិងប្រជាជន; ទស្សនាសាលារៀន ផ្ទះសម្បែងរបស់ប្រជាជន ភូមិនេសាទ គ្លីនិក...; ចូលរួមពិធីបង្សុកូល គោរពវិញ្ញាណក្ខន្ធវីរៈយុទ្ធជន អ្នកនេសាទដែលបានស្លាប់ នៅវត្ត Truong Sa៕

ប្រតិកម្មទៅវិញ

ផ្សេងៗ