អាណិកជនវៀតណាមនៅរុស្ស៊ីជឿជាក់លើសេចក្តីសម្រេចចិត្តរបស់មហាន្និបាតបក្សលើកទី ១៣

(VOVWORLD) -  នៅចំពោះមុខមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៣ ដែលនឹងប្រារព្ធឡើង ចាប់ពីថ្ងៃទី ២៥ ខែមករាដល់ថ្ងៃទី ២ ខែកុម្ភៈនោះ អាណិក ជនវៀតណាមជាច្រើននៅក្នុងប្រទេសរុស្ស៊ីបានបង្ហាញនូវជំនឿចិត្តលើទិសដៅយុទ្ធសាស្ត្រនិងសេចក្តីសម្រេចចិត្តត្រឹមត្រូវដែលបានដាក់ចេញក្នុងបណ្តាឯកសារសម្រាប់ដាក់ជូនមហាសន្និបាត ដោយខិតខំដើម្បីនាំវៀតណាមក្លាយជាប្រទេសអភិវឌ្ឍន៍ និងមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥។

អាណិកជនវៀតណាមនៅរុស្ស៊ីជឿជាក់លើសេចក្តីសម្រេចចិត្តរបស់មហាន្និបាតបក្សលើកទី ១៣ - ảnh 1លោក Tran Phu Thuan អនុប្រធានសមាគមជនវៀតណាមប្រចាំនៅរុស្ស៊ី

យ៉ាងណាមិញ នៅឆ្នាំ ២០២០ វៀត ណាមក៏ដូចជាបណ្តាប្រទេសជាច្រើនទៀតនៅលើពិភពលោក នឹងត្រូវប្រឈមមុខនឹងការលំបាកដែលមិនធ្លាប់មានពីមុនមក នោះគឺជាជំងឺរាតត្បាតកូវីដ ១៩ ប៉ុន្តែ GDP របស់វៀតណាមកើនឡើង ២,៩១% ដែលស្ថិតក្នុងក្រុមប្រទេសមានអត្រាខ្ពស់បំផុតនៅលើពិភពលោក។ អតិរេកពាណិជ្ជកម្មឈានដល់កម្រិតខ្ពស់បំផុតគឺ ១៩,១ ពាន់លានដុល្លារ។ ហើយវៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ១០ ដែលមានអត្រាអ្នកគ្មានការងារធ្វើទាបបំផុតនៅលើពិភពលោក។ លោក Tran Phu Thuan អនុប្រធានសមាគម ជនវៀតណាមប្រចាំនៅរុស្ស៊ីបានបង្ហាញថា៖ “ក្នុងនាមជាអាណិកជនដែលរស់នៅបរទេស ដោយមើលឃើញ ពីតួរលេខស្តីពីកំណើនសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ និងប្រសិទ្ធភាពពីការដឹកនាំរបស់បក្សយើងពិតជាមានមោទនភាពណាស់។ យើងសង្ឃឹមថា យើងនឹងបន្តលើកកម្ពស់សមិទ្ធិផលសេដ្ឋកិច្ច ធានាបាននូវសន្តិសុខសង្គម។ ហេតុដូច្នេះ ប្រជាពលរដ្ឋគ្រប់រូបមិនថានៅក្នុងស្រុកឬនៅក្រៅប្រទេស សុទ្ធតែនឹងនរចិត្តធ្វើការងារ រួមចំណែកកសាងប្រទេសជាតិជឿនលឿន វិបុលភាពនិងសុភមង្គល”។

អាណិកជនវៀតណាមនៅរុស្ស៊ីជឿជាក់លើសេចក្តីសម្រេចចិត្តរបស់មហាន្និបាតបក្សលើកទី ១៣ - ảnh 2អនុប្រធានសមាគមអតីតយុទ្ធជនវៀតណាមប្រចាំនៅរុស្ស៊ី លោក Nguyen Manh Duong

ចំណែកឯអនុប្រធានសមាគមអតីតយុទ្ធជនវៀតណាមប្រចាំនៅរុស្ស៊ី លោក Nguyen Manh Duong បានឲ្យដឹងថា៖ “នៅក្នុងមហាសន្និបាតបក្សនាពេលខាងមុខនេះ យើងសង្ឃឹមថា បក្សនឹងជ្រើសរើសកម្មាភិបាលដែលមានសីលធម៌ មានទេពកោសល្យដើម្បីដឹកនាំប្រទេសអភិវឌ្ឍន៍ ជាពិសេសនៅក្នុងដំណាក់កាលនេះតែម្តង។ ទន្ទឹមជាមួយគ្នានោះ ការងារបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតក៏ត្រូវផ្តោតការយកចិត្តទុកដាក់ ដើម្បីរក្សាភាពសុខសាន្តត្រាណជូនប្រទេសជាតិផងដែរ”។

ប្រជាអាណិកជនវៀតណាមនៅប្រទេសរុស្ស៊ីសង្ឃឹមថា គោលដៅដែលបានដាក់ចេញក្នុងឯកសារសម្រាប់ដាក់ជូនមហាសន្និបាតបក្សលើកទី ១៣នឹងសម្រេចបានគោលដៅជាស្ថាពរ។ នោះគឺ ខិតខំប្រឹងប្រែងក្នុងឆ្នាំ ២០២៥ វៀតណាមនឹងក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍មួយ ដែលមានឧស្សាហកម្មទំនើប ដោយកើនលើសកម្រិតប្រាក់ចំណូលមធ្យម។ នៅឆ្នាំ ២០៣០ ជាប្រទេសកំពុងអភិវឌ្ឍន៍ ដែលមានឧស្សាហកម្មទំនើបនិងមានប្រាក់ចំណូលមធ្យមខ្ពស់។ ហើយនៅឆ្នាំ ២០៤៥ នឹងក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់តែម្តង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ