អតីតនាយករដ្ឋមន្ត្រីបង់ក្លាដែស ត្រូវបានកាត់ទោសប្រហារជីវិត
(VOVWORLD) - តុលាការឧក្រិដ្ឋកម្មអន្តរជាតិរបស់ប្រទេសបង់ក្លាដែស នៅថ្ងៃទី១៧ ខែវិច្ឆិកា បានកាត់ទោសប្រហារជីវិតអតីតនាយករដ្ឋមន្ត្រីនៃប្រទេសនេះ លោកស្រី Sheikh Hasina ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ នៅពេលដែលបានបញ្ជាឲ្យបង្ក្រាបបាតុកម្មមួយដឹកនាំដោយនិស្សិតនៅក្នុងប្រទេសអាស៊ីខាងត្បូងនេះ កាលពីខែកក្កដា និងសីហា ឆ្នាំ២០២៤។
យោងតាមអង្គការសហប្រជាជាតិ មនុស្សរហូតដល់ ១.៤០០នាក់ អាចបានស្លាប់នៅក្នុងបាតុកម្មនានា ក្នុងដំណាក់កាលនេះ ដោយមានអ្នករងរបួសរាប់ពាន់នាក់ទៀត។
តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ជាតុលាការឧក្រិដ្ឋកម្មសង្គ្រាមក្នុងស្រុករបស់ប្រទេសបង់ក្លាដែស មានទីស្នាក់ការនៅរដ្ឋធានីដាកា បានសម្រេចកាត់ទោសប្រហារជីវិតអតីតនាយករដ្ឋមន្ត្រី លោកស្រី Sheikh Hasina ក្នុងបរិបទនៃស្ថានភាពសន្តិសុខតឹងរ៉ឹងនៅទូទាំងប្រទេស។ លោកស្រី Sheikh Hasina អាយុ ៧៨ឆ្នាំ ត្រូវបានកាត់ទោសកំបាំងមុខ ដោយសារតែលោកស្រីបានរត់គេចខ្លួនទៅកាន់ប្រទេសឥណ្ឌាក្នុងខែសីហា ឆ្នាំ២០២៤៕