អតីតប្រធានាធិបតីអេហ្ស៊ីប Mohamed Morsi ត្រូវជាប់គុកអស់មួយជីវិត

អតីតប្រធានាធិបតីអេហ្ស៊ីប Mohamed Morsi ត្រូវជាប់គុកអស់មួយជីវិត - ảnh 1
អតីតប្រធានាធិបតីអេហ្ស៊ីប Mohamed Morsi ត្រូវជាប់គុកអស់មួយជីវិត (Image: VNA)


(VOVworld) - នាថ្ងៃទី ១៨ មិថុនា តុលាការព្រហ្មទ័ណ្ឌទីក្រុងកែររបស់អេហ្ស៊ីបបាន
ចេញ សាលក្រមកាត់ទោសជាប់គុកអស់មួយជីវិតចំពោះអតីតប្រធានាធិបតីអេហ្ស៊ីប
 លោក Mohamed Morsi និងមនុស្ស ២ នាក់ទៀតពីបទចារបុរស។ សេចក្តីសាលក្រម
ពោលខាង លើបានលើកច្បាស់ថា៖ លោក Mohamed Morsi រួមជាមួយអ្នកជាប់ទោស
ចំនួន ១០ នាក់ ទៀតបានបញ្ជូនសំរាប់ Qatar ឯកសារសម្ងាត់ រួមមានការសម្ងាត់
អំពីសន្តិសុខជាតិដើម្បី ទទួលបានចំនួនប្រាក់ ១ លានដុល្លាអាមេរិក។ មុននោះ
នាថ្ងៃទី ១៧ ឧសភា កន្លងទៅ លោក Mohamed Morsi រួមជាមួយអ្នកគាំទ្រអង្គការ
ភាតរៈឥស្លាមចំនួន ១០៦ នាក់ត្រូវបាន កាត់ទោសប្រហារជីវិតពីឧបាយកលរធ
ចេញពីគុកក្នុងការប្រឆាំងជំទាស់អតីតប្រធានាធិបតី​ Hosni Mubarack នាឆ្នាំ ២០១១៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ