អតីតព្រឹទ្ធសមាជិកអាមេរិក លោក Jim Webb ឈរឈ្មោះជាបេក្ខជនក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០១៦

អតីតព្រឹទ្ធសមាជិកអាមេរិក លោក Jim Webb ឈរឈ្មោះជាបេក្ខជនក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០១៦ - ảnh 1
អតីតព្រឹទ្ធសមាជិកអាមេរិក លោក Jim Webb ឈរឈ្មោះជាបេក្ខជនក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០១៦ (Image: VNA)


(VOVworld) – ក្នុងជំហានមួយដែលត្រូវបានចាត់ទុកជាការសាកល្បងដ៏ធំធេង ចំពោះបេក្ខជនកំពុងនាំមុខ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Hillary
Clinton នាថ្ងៃទី ២ កក្កដា អតីតព្រឹទ្ធសមាជិក លោក Jim Webb បានប្រកាស ឈរឈ្មោះជាបេក្ខជនគណៈបក្សប្រជាធិបតេយ្យអាមេរិកក្នុងការរត់ប្រណាំង
ចូលក្នុងសេតវិមាននាឆ្នាំ ២០១៦ ខាងមុខ។ ដោយមានសេចក្តីប្រកាសនេះ
លោក Jim Webb បានក្លាយទៅជាអ្នកនយោបាយទី ៥ របស់គណៈបក្សប្រជាធិប តេយ្យអាមេរិកដែលចូលរួមការរត់ប្រណាំង។ មូលហេតុឈរឈ្មោះជាបេក្ខជន
របស់លោក Jim Webb គឺ៖ ប្រទេសអាមេរិកត្រូវមានការទាក់ទងផ្ទាល់ថ្មីចំពោះ
បណ្ដាបញ្ហារបស់ខ្លួន។ ស្តីពីកិច្ចការបរទេស លោក Jim Webb បានឲ្យដឹងថា៖ លោកមិនគប្បីបោះសន្លឹកឆ្នោតគាំទ្រសង្គ្រាមនៅអ៊ីរ៉ាក់ ឬ ការប្រើប្រាស់កំលាំង
យោធាប្រឆាំងលីប៊ីឡើយហើយចាត់ទុកថា៖ នេះនឹងជាកំហុសក្នុងពេល
ប្រើប្រាស់កំលាំងយោធាដែលមិនឆ្លើយតបនឹងបណ្ដាលក្ខ័ណៈខាងសន្តិសុខ
ជាតិ។ ទន្ទឹមនឹងនោះលោកក៏បានសន្យាបង្កើនទំនាក់ទំនងជាមួយសម្ព័ន្ធមិត្ត
និងដៃគូផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ