អតីតអគ្គនាយក WTO លោក Pascal Lamy៖ផ្តោតការយកចិត្តទុកដាក់ ការការពារអតិថិជនក្នុងការចរចារពាណិជ្ជកម្ម

អតីតអគ្គនាយក WTO លោក Pascal Lamy៖ផ្តោតការយកចិត្តទុកដាក់ ការការពារអតិថិជនក្នុងការចរចារពាណិជ្ជកម្ម - ảnh 1
អតីតអគ្គនាយក WTO លោក Pascal Lamy (រូបថតៈ vov)


(VOVworld)-នាថ្ងៃទី១១សីហា នៅទីក្រុងហាណូយ ក្រសួងការបរទេសវៀតណាម
បានរួមផ្សំជាមួយសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI)រៀបចំជំនួប ពិភាក្សារវាងអតីតអគ្គនាយក WTO លោក Pascal Lamy ជាមួយអង្គភាពអាជីវកម្ម
វៀតណាម។ ក្នុងជំនួបនេះ ប្រធាន​ VCCI លោក Vu Tien Loc បានឲ្យដឹងថា ចាប់ តាំងពីពេលក្លាយទៅជាសមាជិកពេញសិទ្ធិ របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)គឺថ្ងៃទី១១មករាមក ខឿនសេដ្ឋកិច្ចរបស់វៀតណាម មានបំរ៉ែបំរួលសំខាន់ៗ
ជាច្រើន។ លោក Pascal Lamyអះអាងថា WTO បានវាយតម្លៃខ្ពស់ចំពោះវៀតណាម ក្នុងការអនុវត្តន័យ៉ាងត្រឹមត្រូវ រាល់ការសន្យា ក៏ដូចជាការខំប្រឹងប្រែងធ្វើសេរីភាវូប
នីយកម្ម។        ក្នុងការផ្លាស់ប្តូរមតិអំពីចរិតលក្ខណៈ និន្នាការនៃដំណើការចរចារ
សេដ្ឋកិច្ច ពាណិជ្ជកម្មថ្មី ជាពិសេស គឺបណ្តាបញ្ហាទាក់ទិនដល់អង្គភាពអាជីវកម្ម
លោក Pascal Lamy បានសង្កត់ធ្ងន់ដល់បញ្ហាតម្លៃបន្ថែម។ លោក Pascal Lamyចាត់
ទុក ថា និន្នាការបច្ចុប្បន្នរបស់បណ្តាកិច្ចព្រមព្រៀងពាណិជ្ជកម្មគឺឆ្ពោះទៅការពារ
អតិថិជនជាងការ ការពារក្រុមហ៊ុនផលិតកម្ម។ចែករំលែកអំពីបញ្ហាលុបចោល
ភាពខុសគ្នាក្នុងការគ្រប់គ្រង សម្របសម្រួល ក្នុងទំនាក់ទំនងពាណិជ្ជកម្មពហុភាគី
ទ្វេភាគី ឬក្នុងតំបន់ លោក Pascal Lamy បាន ចាត់ទុកថា វៀតណាមជាសមាជិក
របស់អាស៊ាន មានលទ្ធភាពចូលរួមដំណើការ កែសម្រួលរាល់ការកំណត់របស់
តំបន់។ ដោយហេតុនេះ វៀតណាមត្រូវប្រមូលផ្តុំ រាល់ការកំណត់ឲ្យព្រមៗគ្នា តាម
នោះ នាំចេញវិធានការគ្រប់គ្រងរដ្ឋបាលឲ្យ ស្រប នឹងសមត្ថភាពតំបន់និងអន្តរជាតិ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ