អ៊ីតាលីមានបំណងថាវៀតណាមបន្តជាស្ពានតភ្ជាប់ឆ្ពោះទៅតំបន់អាស៊ាន

(VOVWORLD) -អ៊ីតាលីមានបំណងថាវៀតណាមបន្តជាស្ពានតភ្ជាប់ឆ្ពោះទៅតំបន់អាស៊ាន នេះគឺជាមតិរបស់អនុរដ្ឋមន្ត្រីក្រសួងគោលនយោបាយកសិកម្ម ល្បៀងអាហារ និងរុក្ខកម្មអ៊ីតាលី លោក Andrea Olivero នៅក្នុងសិក្ខាសាលា ដោយប្រធានបទ វៀតណាមច្រកទ្វារឆ្ពោះទៅកាន់អាស៊ី ឱកាសសម្រាប់សហគ្រាសធុនតូច និងមធ្យមរបស់អ៊ីតាលី ដែលបានប្រព្រឹត្តិទៅនៅទីក្រុង Rome ប្រទេសអ៊ីតាលី នាថ្ងៃទី ២៣ មករា ឆ្នាំ ២០១៨។

អ៊ីតាលីមានបំណងថាវៀតណាមបន្តជាស្ពានតភ្ជាប់ឆ្ពោះទៅតំបន់អាស៊ាន - ảnh 1

អ៊ីតាលីមានបំណងថាវៀតណាមបន្តជាស្ពានតភ្ជាប់ឆ្ពោះទៅតំបន់អាស៊ាន 

អ៊ីតាលីមានបំណងថាវៀតណាមបន្តជាស្ពានតភ្ជាប់ឆ្ពោះទៅតំបន់អាស៊ាន នេះគឺជាមតិរបស់អនុរដ្ឋមន្ត្រីក្រសួងគោលនយោបាយកសិកម្ម ល្បៀងអាហារ និងរុក្ខកម្មអ៊ីតាលី លោក Andrea Olivero នៅក្នុងសិក្ខាសាលា ដោយប្រធានបទ វៀតណាមច្រកទ្វារឆ្ពោះទៅកាន់អាស៊ី ឱកាសសម្រាប់សហគ្រាសធុនតូច និងមធ្យមរបស់អ៊ីតាលី ដែលបានប្រព្រឹត្តិទៅនៅទីក្រុង Rome ប្រទេសអ៊ីតាលី នាថ្ងៃទី ២៣ មករា ឆ្នាំ ២០១៨។ សិក្ខាសាលានេះ ដោយសភាពាណិជ្ជកម្មអ៊ីតាលី វៀតណាម រួមសហការជាមួយស្ថានទូតវៀតណាមប្រចាំនៅអ៊ីតាលី រៀបចំឡើង ដោយមានការចូលរួមរបស់តំណាងសហគ្រាសអ៊ីតាលីដែលមានការយកចិត្តទុកដាក់ចំពោះទីផ្សារវៀតណាម។ នៅក្នុងសិក្ខាសាលានេះ តាមលោក Olivero ថា រដ្ឋាភិបាលអ៊ីតាលីពេញចិត្តចំពោះសន្ទះអភិវឌ្ឈន៍នាបច្ចុប្បន្នរបស់ប្រទេសទាំងពីរអ៊ីតាលី និងវៀតណាម។ ភាគីទាំងពីរបន្តផ្លាស់ប្ដូរគណប្រតិភូជាន់ខ្ពស់ និងបង្កើនកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍។ ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងដោយឥតឈប់ឈរនាពេលថ្មីៗនេះ ជាពិសេសតាំងពីពេលប្រទេសទាំងពីបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រនាឆ្នាំ ២០១៣មក។

វីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនោអ៊ីតាលី លោក Cao Chinh Thien បានអះអាងថាវៀតណាមមានសក្ដានុភាពជាច្រើនលើវិស័យវិនិយោគ និងធ្វើអាជីវកម្ម។ វៀតណាមគឺជាច្រកទ្វារដើម្បីទាក់ទងផ្ទាល់ជាមួយទីផ្សារអាស៊ាន ហើយនេះគឺជាឱកាសសម្រាប់វិនិយោគិនអ៊ីតាលីបន្តនាំយកនូវបច្ចេកទេស និងទំនិញគុណភាពខ្ពស់មកកាន់ទីផ្សារវៀតណាម ក៏ដូចជាអាស៊ានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ