អធិការបតីអាល្លឺម៉ង់ លោកស្រី A. Merkel ធ្វើទស្សនកិច្ចនៅជំរុំប្រមូលផ្តុំ Auschwitz

(VOVWORLD) - នាថ្ងៃទី ៦ ខែធ្នូ អធិការបតីអាល្លឺម៉ង់ លោកស្រី A. Merkel បានអញ្ជើញធ្វើទស្សនកិច្ចនៅជំរុំប្រមូលផ្តុំ Auschwitz  នៅប្រទេសប៉ូឡូញ ដែលជាកន្លែងដែលអតីត      ណាហ្ស៊ីអាល្លឺម៉ង់បានសាងសង់ឡើង ដើម្បីឃុំឃាំងនិងប្រហារជីវិតជនជាតិយូដា និងអ្នកទោសសង្គ្រាម។
អធិការបតីអាល្លឺម៉ង់ លោកស្រី A. Merkel ធ្វើទស្សនកិច្ចនៅជំរុំប្រមូលផ្តុំ Auschwitz - ảnh 1 អធិការបតីអាល្លឺម៉ង់ លោកស្រី A. Merkel (រូបថត៖ vov.vn)

នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកស្រី A. Merkel ទៅកាន់ Auschwitz ក្នុងរយៈពេល ១៤ ឆ្នាំកន្លងទៅ។ រួមជាមួយនាយករដ្ឋមន្រ្តីប៉ូឡូញលោក Mateusz Morawiecki លោកស្រីអធិការបតីអាល្លឺម៉ង់ បានដាក់កម្រងផ្កានិងចំណាយពេលមួយនាទី ដើម្បីឈរស្មឹងស្មាតដល់ជនរងគ្រោះដែលត្រូវបានស្លាប់ដោយពួកណាហ្ស៊ីអាល្លឺម៉ង់ នៅទីនេះ។ ដំណើរទស្សនកិច្ចនៅ Auschwitz  របស់ថ្នាក់ដឹកនាំអាល្លឺម៉ង់ ត្រូវបានធ្វើឡើងនៅមុនពេលថ្ងៃមុននោះ ដែលទេសាភិបាលទាំង ១៦ នៅប្រទេសអាឡឺម៉ង់បានឯកភាពផ្តល់ថវិកា ៦០ លានអឺរ៉ូ (ស្មើនឹង ៦៦,៥៦ លានដុល្លារអាមេរិក) សម្រាប់ការអភិរក្សជំរុំប្រមូលផ្តុំនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ