អធិការបតីអាល្លឺម៉ង់គាំទ្រការសន្ទនារវាងសហភាពអឺរ៉ុបនិងទួរគី

(VOVWORLD) - នាថ្ងៃទី ២០ មករា អធិការបតីអាល្លឺម៉ង់  លោកស្រី Angela Merkel បានឡើងសម្លេងគាំទ្រការបន្តសន្ទនារវាងសហភាពអឺរ៉ុប (EU) និងទួរគី។ 
 
អធិការបតីអាល្លឺម៉ង់គាំទ្រការសន្ទនារវាងសហភាពអឺរ៉ុបនិងទួរគី - ảnh 1 អធិការបតីអាល្លឺម៉ង់គាំទ្រការសន្ទនារវាងសហភាពអឺរ៉ុបនិងទួរគី

(VOVworld) - នាថ្ងៃទី ២០ មករា អធិការបតីអាល្លឺម៉ង់  លោកស្រី Angela Merkel បានឡើងសម្លេងគាំទ្រការបន្តសន្ទនារវាងសហភាពអឺរ៉ុប (EU) និងទួរគី។ នៅសន្និសីទកា សែតនៅរដ្ឋធានី Sofia ប្រទេសបូលហ្គារី អធិការបតីអាល្លឺម៉ង់  Merkel បានសង្កត់ធ្ងន់ថា៖ EU គប្បីមានទំនាក់ទំនងវិជ្ជមានជាមួយទួរគី។ ផ្តោតទៅលើទំនាក់ទំនង EU-ទួរគី លោកស្រី  Merkel បានស្ងើចសរសើរការផ្តើមគំនិតអំពីសន្និសីទមួយរវាងមជ្ឈដ្ឋានថ្នាក់ដឹកនាំអឺរ៉ុបនិង ប្រធានាធិបតីទួរគីលោក Tayyip Erdogan នៅទីក្រុង  Sofia ប្រទេសបូលហ្គារី ដើម្បីពិភាក្សា ដ៏បើកចំហរអំពីបញ្ហាទាំងឡាយ។ នៅទីក្រុង Sofia លោកស្រី Merkel បានពិភាក្សាជាមួយ សមភាគីប្រទេសម្ចាស់ផ្ទះ លោក Boyko Borrisov អំពីបញ្ហាស្នូលៗក្នុងអំឡុង ៦ ខែដែល បូលហ្គារីកាន់ដំណែងជាប្រធានប្តូរវែននៃក្រុមប្រឹក្សាអឺរ៉ុប (EC)៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ