អធិការបតីអាល្លឺម៉ង់សង្ឃឹមថា៖G20នឹងទទួលបានការស្រុះចិត្តគំនិតស្តីអំពីបញ្ហាប្រយុទ្ធប្រឆាំងនឹងភេរវកម្ម

(VOVWORLD) - អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានសម្តែងក្តី សង្ឃឹមថា៖ ក្រុមបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបនឹងលេចចេញជួរមុខលើ ពិភពលោក (G20) នឹងទទួលបានការស្រុះចិត្តគំនិតស្តីអំពីបញ្ហាប្រយុទ្ធប្រឆាំង នឹងភេរវកម្មអន្តរជាតិនៅសន្និសីទកំពូលនៃប្លុកនេះដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ៧ និងទី ៨ កក្កដាខាងមុខនៅទីក្រុង Hamburg អាល្លឺម៉ង់។ 
អធិការបតីអាល្លឺម៉ង់សង្ឃឹមថា៖G20នឹងទទួលបានការស្រុះចិត្តគំនិតស្តីអំពីបញ្ហាប្រយុទ្ធប្រឆាំងនឹងភេរវកម្ម - ảnh 1 អធិការបតីអាល្លឺម៉ង់សង្ឃឹមថា៖ G20 នឹងទទួលបានការស្រុះចិត្តគំនិតស្តីអំពីបញ្ហាប្រយុទ្ធប្រឆាំងនឹងភេរវកម្ម

(VOVworld) – អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានសម្តែងក្តី សង្ឃឹមថា៖ ក្រុមបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបនឹងលេចចេញជួរមុខលើ ពិភពលោក (G20) នឹងទទួលបានការស្រុះចិត្តគំនិតស្តីអំពីបញ្ហាប្រយុទ្ធប្រឆាំង នឹងភេរវកម្មអន្តរជាតិនៅសន្និសីទកំពូលនៃប្លុកនេះដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ៧ និងទី ៨ កក្កដាខាងមុខនៅទីក្រុង Hamburg អាល្លឺម៉ង់។ ថ្លែងមតិនៅសន្និសីទកា សែត នាថ្ងៃទី ៣ កក្កដា អធិការបតី Merkel បានសង្កត់ធ្ងន់ថា៖ លោកស្រីមិនគិត ថា ភាគីនានានឹងឯកភាពទស្សនៈអំពីរាល់បញ្ហានានាទីចុងក្រោយនោះទេ ប៉ុន្តែ នេះនៅជាប្រការល្អក្នុងពេលដែលអាចផ្លាស់ប្តូរមតិជាមួយគ្នាស្តីអំពីបញ្ហាការទូតអន្តរជាតិ។ នាថ្ងៃដដែល អ្នកនាំពាក្យរបស់អធិការបតីអាល្លឺម៉ង់ លោក Steffen Seibert បានឲ្យដឹងថា៖ លោកស្រី Angela Merkel មានផែនការជួបធ្វើការជាមួយ ប្រធានាធិបតីអាមេរិក លោក Donald Trump នាថ្ងៃទី ៦ កក្កដា ខាងមុខ មុនពេល សន្និសីទកំពូល G20៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ