អ្នកកាសែតសាធារណរដ្ឋឆែកចេញផ្សាយសៀវភៅ "វៀតណាម - អតីតកាល បច្ចុប្បន្នកាលនិងអនាគត"

(VOVWORLD) -អ្នកកាសែតសាធារណរដ្ឋឆែក លោក Pavel Herman ទើបតែបានចេញផ្សាយ សៀវភៅ"វៀតណាម-អតីតកាលបច្ចុប្បន្នកាលនិងអនាគត" រួមមាន ៤ ភាគ ដែល បង្ហាញពីទស្សនវិស័យរបស់អ្នកនិពន្ធអំពីប្រវត្តិសាស្រ្តវប្បធម៌មនុស្សនិងទឹកដី វៀតណាម។
អ្នកកាសែតសាធារណរដ្ឋឆែកចេញផ្សាយសៀវភៅ  អ្នកកាសែតសាធារណរដ្ឋឆែកចេញផ្សាយសៀវភៅ "វៀតណាម - អតីតកាល បច្ចុប្បន្នកាលនិងអនាគត"

អ្នកកាសែត Pavel Herman បានសម្តែងនូវការស្ងើចសរសើរចំពោះបុគ្គលិក លក្ខណៈនិងបុព្វហេតុរបស់លោកប្រធានហូជីមិញ។អ្នកនិពន្ធរូបនេះបានវាយតម្លៃថាវៀតណាមមានកិត្យានុភាពនិងឋានៈកាន់តែខ្ពស់នៅលើឆាកអន្តរជាតិពីមួយថ្ងៃទៅមួយថ្ងៃ។រីឯសហគមន៍វៀតណាមនៅសាធារណរដ្ឋឆែកវិញអ្នកកាសែតរូបនេះក៏បានវាយតំលៃខ្ពស់ចំពោះស្មារតីឧស្សាហ៍រៀនសូត្រព្យាយាមធ្វើការនិងការធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅក្នុងសង្គមប្រទេសឆែករបស់អាណិកជនវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ