អ្នកជម្ងឺកូវីដ-១៩ចំនួន៧១៩នាក់ត្រូវបានប្រកាសជាសះស្បើយក្នុងថ្ងៃទី១៤ ខែតុលា

(VOVWORLD) - គិតត្រឹមពេលនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩សរុបចំនួន៨៥៣.៨៤២ករណី។ 

គិតចាប់ពីម៉ោង១៧ថ្ងៃទី១៣ដល់ម៉ោង១៧ថ្ងៃទី១៤ ខែតុលា វៀតណាមបានរកឃើញករណីឆ្លងកូវីដ- ១៩ថ្មីចំនួន៣.០៩២ករណី ក្នុងនោះករណីក្នុងប្រទេសចំនួន៣.០៨៨ករណីនៅតាមខេត្ត ក្រុងចំនួន៤២។ គិតត្រឹមពេលនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩សរុបចំនួន៨៥៣.៨៤២ករណី។ ប្រសិនបើគិតតាមអត្រាចំនួនករណីឆ្លងលើចំនួនប្រជាជន១លាននាក់ វៀតណាមឈរលំដាប់ថ្នាក់ទី១៥៥ក្នុងចំណោមប្រទេសនិងតំបន់ដែនដីទាំង២២៣។

ក្នុងថ្ងៃទី១៤ ខែតុលា វៀតណាមមានអ្នកជម្ងឺបានជាសះស្បើយចំនួន៧១៩នាក់បន្ថែមទៀត។ ក្នុងថ្ងៃដដែល ក៏បានកត់ត្រាករណីស្លាប់ចំនួន៨១ករណីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ