អ្នកបោះឆ្នោតបានវាយតំលៃខ្ពស់ចំពោះការសួរនិងឆ្លើយសំណួរដេញដោល នៅសម័យប្រជុំលើកទី ៥ នៃរដ្ឋសភានីតិកាល ១៤

(VOVWORLD) -  ក្រោយរយះពេល៣ថ្ងៃនៃការសួរដេញដោលយ៉ាងផុសផុលនិងការជជែកពិភាក្សាគ្នាដោយស្មោះត្រង់ក្នុងស្មារតីផ្លាស់ថ្មីរបស់រដ្ឋសភាជាមួយរដ្ឋមន្រ្តីមួយចំនួននិង អ្នកតំណាងរដ្ឋាភិបាលហើយមានបញ្ហាក្តៅគកុកត្រូវបានរដ្ឋមន្រ្តីនានាបកស្រាយ និងលើកឡើងវិធានការដើម្បីអនុវត្តនាពេលខាងមុខ។
អ្នកបោះឆ្នោតបានវាយតំលៃខ្ពស់ចំពោះការសួរនិងឆ្លើយសំណួរដេញដោល នៅសម័យប្រជុំលើកទី ៥ នៃរដ្ឋសភានីតិកាល ១៤ - ảnh 1 អ្នកបោះឆ្នោតបានវាយតំលៃខ្ពស់ចំពោះការសួរនិងឆ្លើយសំណួរដេញដោល នៅសម័យប្រជុំលើកទី ៥ នៃរដ្ឋសភានីតិកាល ១៤

អ្នកបោះឆ្នោត លោក Le Van Toa នៅទីក្រុង  Da Lat បានអះអាងថា៖

        "ខ្ញុំគិតថាសម័យសួរដេញដោលលើកនេះមានភាពវិជ្ជមានយ៉ាងខ្លាំងណាស់ ហើយនាំមកនូវបរិយាកាសថ្មី និងបង្កើតទំនុកទុកចិត្តរបស់ប្រជាជនចំពោះ         រដ្ឋសភារបស់យើង។ ការសួរនិងឆ្លើយយ៉ាងឆាប់រហ័សបានបង្កើតបរិយាកាស ដ៏ផុសផុល ហើយតំណាងសមាជិករដ្ឋសភាពមានសំនួរផ្តោតលើបញ្ហាដែលអ្នក ឆ្លើយក៏មានចម្លើយផ្តោតលើបញ្ហាគន្លឹះស្នូលផងដែរ។"

រីឯអ្នកបោះឆ្នោត លោក Dang Hong Khanh  ដែលជាអតីតយុទ្ធជន នៅទី ក្រុង Kon Tum បានឲ្យដឹងថា៖

"ខ្ញុំឃើញថាទី១គឺខ្លឹមសារនៃសំណួររបស់តំណាងសមាជិករដ្ឋសភាពត្រូវបានរៀបចំយ៉ាងហ្មត់ចត់និងជាក់ស្តែង។ យោបល់នៃការសួរដេញដោលទាំងឡាយ មានភាពខ្លី ងាយស្រួលចងចាំនិងងាយយល់ ដោយមិនខ្ជះខ្ជាយពេលវេលា និង ត្រូវនឹងឆន្ទៈរបស់ប្រជាជន។ ទី២ ចំពោះរដ្ឋមន្ត្រីនានាដែលត្រូវបានសួរដេញ ដោលនោះគឺមានការទទួលខុសត្រូវចំពោះការឆ្លើយនឹងសំនួរសួរដេញដោល ប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែងជាងលើក។ ទន្ទឹមនឹងនេះដែររដ្ឋមន្រ្តីនានា ក៏មានភាពក្លាហានទទួលខុសត្រូវចំពោះបក្ស រដ្ឋ រដ្ឋសភា និង ប្រជាជនអំពី ការងារនៅសេសសល់នៃផ្នែករបស់ខ្លួន។ ប្រការនេះ បានបញ្ជាក់ឲ្យ ឃើញថារដ្ឋមន្រ្តីមានចិត្តស្មោះត្រង់និងការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តចំពោះការងាររបស់ខ្លួន៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ