អ្នកបោះឆ្នោតវាយតំលៃខ្ពស់ការឆ្លើយសួរដេញដោលរបស់រដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្ដុះបណ្ដាល

អ្នកបោះឆ្នោតវាយតំលៃខ្ពស់ការឆ្លើយសួរដេញដោលរបស់រដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្ដុះបណ្ដាល - ảnh 1
អ្នកបោះឆ្នោតវាយតំលៃខ្ពស់ការឆ្លើយសួរដេញដោលរបស់រដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្ដុះបណ្ដាល

          (VOV)_​តាមដានការឆ្លើយសួរដេញដោល របស់រដ្ឋមន្ត្រី ក្រសួងអប់រំ និង​បណ្ដុះ​បណ្ដាល លោក Phung Xuan Nha អ្នកបោះឆ្នោត Nguyen Minh  Khoa គ្រួបង្រៀននៅ
វិទ្យាស្ថាននយោបាយ បានឯកភាពចំពោះការឆ្លើយស្មោះត្រង់​របស់រដ្ឋមន្ត្រី ។ លោក 
Nguyen Minh Khoa បានស្នើអោយក្រសួងអប់រំ ​និង​បណ្ដុះបណ្ដាល ត្រូវមានគោល
នយោបាយតម្លាភាពអំពីការបង់ថ្លៃថ្នាក់ក្រោយឧត្តមសិក្សា៖

          “ ខ្ញុំបានឃើញថា៖រដ្ឋមន្ត្រីបានឆ្លើយសំនួរប្រកបដោយភាពស្មោះត្រង់ និងមាន
​ការទទួលខុសត្រូវ។ ពិសេស ខ្ញុំពេញចិត្តយ៉ាងខ្លាំង ចំពោះដំណោះស្រាយលើក​កំពស់គុណ
ភាពផ្នែកអប់រំ និងបណ្ដុះបណ្ដាលរបស់រដ្ឋមន្ត្រី។ ខ្ញុំគាំទ្រទស្សនះ​ របស់រដ្ឋមន្ត្រី អំពីការ
រៀបចំប្រព័ន្ធសាលាមហាវិទ្យាល័យឡើងវិញ ហើយក្នុងនោះយកចិត្តទុកដាក់ជាច្រើន
ចំពោះគុណភាពជួរគ្រូបង្រៀន៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ