អ្នកបោះឆ្នោតអឺរ៉ុបបន្តទៅបោះឆ្នោតសភាអឺរ៉ុប (EP)

(VOVWORLD) -យោងតាមការស្ទង់មតិនៅខាងក្រៅមណ្ឌលបោះឆ្នោតនៅហូឡង់កាលពី ថ្ងៃទី ២៣ ខែឧសភា បានឲ្យដឹងថាភាគីឆ្វេងនិយមដែលគាំទ្រ EU គឺទទួលបានអាសនៈច្រើនបំផុតក្នុងការបោះឆ្នោត EP។
អ្នកបោះឆ្នោតអឺរ៉ុបបន្តទៅបោះឆ្នោតសភាអឺរ៉ុប (EP) - ảnh 1 (រូបថត៖ vnanet.vn)

នាថ្ងៃទី ២៥ ខែឧសភា ការបោះឆ្នោត សភាអឺរ៉ុប (EP) បានឈានចូលថ្ងៃទី ៣ ហើយ ដែលក្នុងនោះ អ្នកបោះឆ្នោតនៅប្រទេស ម៉ាល់តា ស្លូវ៉ាគី និងឡាតវី បានទៅបោះឆ្នោតជ្រើសតាំងអ្នកតំណាងឲ្យប្រទេសខ្លួននៅស្ថាប័ននីតិប្បញ្ញត្តិអឺរ៉ុប។

មុននេះ ក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ២៣ ដល់ ថ្ងៃទី ២៤ ខែឧសភាអ្នកបោះឆ្នោត នៅអង់គ្លេស ហូឡង់ អៀរឡង់ និង សាធារណរដ្ឋឆែក បានបំពេញសិទ្ធិជាពលរដ្ឋរបស់ខ្លួនរួចជាស្រេច។

រាល់ការស្ទង់មតិមុនពេលបោះឆ្នោតបានឲ្យដឹងថា ភាគីប្រជានិយម និងស្ដាំនិយមដែលប្រឆាំងនឹងការអន្តោប្រវេសន៍ គឺអាចនឹងទទួលបានសម្លេងគាំទ្រជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ យោងតាមការស្ទង់មតិនៅខាងក្រៅមណ្ឌលបោះឆ្នោតនៅហូឡង់កាលពី ថ្ងៃទី ២៣ ខែឧសភា បានឲ្យដឹងថាភាគីឆ្វេងនិយមដែលគាំទ្រ EU គឺទទួលបានអាសនៈច្រើនបំផុតក្នុងការបោះឆ្នោត EP ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ