អ្នកប្រាជ្ញអន្តរជាតិប្រឆាំងជំទាស់នឹងចិនដែលបានរំលោភបំពានទៅលើតំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្រវៀតណាម

(VOVWORLD) -  នាថ្ងៃទី២៤ ខែកក្កដា នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋ អាមេរិក បានប្រព្រឹត្ត ទៅសិក្ខាសាលាសមុទ្រខាងកើតលើកទី៩ ដែលត្រូវបានរៀបចំឡើងដោយកម្មវិធី អាស៊ីអាគ្នេយ៍សហការជាមួយគំនិតផ្ដួចផ្ដើមតម្លាភាពនាវាចរណ៍នៅទ្វីបអាស៊ី (AMTI) ចំណុះវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រនិងអន្តរជាតិ (CSIS)។
អ្នកប្រាជ្ញអន្តរជាតិប្រឆាំងជំទាស់នឹងចិនដែលបានរំលោភបំពានទៅលើតំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្រវៀតណាម - ảnh 1 ទិដ្ឋភាពនៅសិក្ខាសាលានេះ (រូបថត៖ VOV)

សិក្ខាសាលានេះបានទាក់ទាញការចូលរួមរបស់អ្នកជំនាញនិងអ្នកប្រាជ្ញជួរមុខជាច្រើនមកពីអាមេរិក ឥណ្ឌូនេស៊ី ថៃ ហ្វីលីពីន ន័រវេស អូស្ត្រាលី ចិន ម៉ាឡេស៊ីនិងវៀតណាម។ តាមអ្នកជំនាញស្រាវជ្រាវជាច្រើនបានចាត់ទុកថា សកម្មភាពអង្កេតស្រាវជ្រាវភូគម្ភសាស្ត្ររបស់ចិននាពេលថ្មីៗនេះ បានរំលោភ បំពានទៅលើតំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាមនៅថ្មប៉ប្រះទឹក Vanguard Bank។

        លោក Bill Hayton អ្នកជំនាញជួរមុខអំពីសមុទ្រខាងកើតនៃវិទ្យាស្ថានស្រាវ ជ្រាវអន្តរជាតិរាជ្យវង្សានុវង្សអង់គ្លេសបានអោយដឹងថា៖

        “នេះជាអំពើរំលោភបំពានយ៉ាងច្បាស់ក្រលឡែកទៅលើតំបន់សេដ្ឋកិច្ចផ្ដាច់មុខ របស់វៀត ណាម។ តាមអនុសញ្ញាស្ដីពីច្បាប់សមុទ្រ ខ្ញុំមិនឃើញថា មានអ្វីដែល អាចបកស្រាយអោយសកម្មភាពនា បច្ចុប្បន្នរបស់ចិនបាននោះទេ។ បញ្ហាឥឡូវនេះ គឺវៀតណាមនឹងឆ្លើយតបយ៉ាងម៉េច។ វៀតណាមមានសិទ្ធិដ៏ពេញលេញដើម្បី ការពារតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ខ្លួន។ តាមអនុសញ្ញាស្ដីពីច្បាប់សមុទ្រនិង សាលក្រមរបស់តុលាការអាជ្ញាកណ្ដាល៣ឆ្នាំមុននេះបានកំណត់ថា នោះជាតំបន់ សមុទ្ររបស់វៀត ណាម”។

        ទាក់ទិនដល់បញ្ហាសមុទ្រខាងកើត សមាជិកសភានៃគណៈបក្សសាធារណៈ រដ្ឋអាមេរិកលោក Mike Gallagher បានថ្លែងតាមរយៈបណ្ដាញសង្គម Twitter កាលពីថ្ងៃទី២៥ ខែកក្កដា ដោយចាត់ទុកថា អំពើបង្ករឿងហេតុកាន់តែកើន ឡើងៗរបស់ចិននៅសមុទ្រខាងកើតគឺទទួលយកមិនបានឡើយ។ បន្ថែមពីនេះលោក ក៏បានអំពាវនាវអោយរដ្ឋសភាអាមេរិកអនុម័តលើពង្រាងក្រឹត្យមួយដែលត្រូវបានព្រាងដោយលោកនិងសមាជិកសភាលោក Jimmy Panetta សំដៅអនុវត្តបទ ដាក់ទណ្ឌកម្មចំពោះការធ្វើយោធូបនីយកម្មនិងការដណ្ដើមយកដីក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ