អ្នកស្រាវជ្រាវជនជាតិហ្វីលីពីន Lucio Blanco Pitlo៖ សកម្មភាពរបស់ចិននៅតំបន់ថ្មប៉ប្រះទឹក Tu Chinh សំដៅអនុវត្តន៍នូវអ្វីដែលហៅថា យុទ្ធសាស្ត្រ Tu Sa ដើម្បីប៉ុនប៉ងកាន់កាប់ផ្តាច់មុខសមុទ្រខាងកើត

(VOVWORLD) - នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម លោក Lucio Blanco Pitlo អ្នកស្រាវជ្រាវនៃមូលនិធិផ្លូវអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វិកនិងមជ្ឈមណ្ឌលស្រាវជ្រាវកូរ៉េខាងត្បូងនៃសាកលវិទ្យាល័យហ្វីលីពីន បានសង្កត់ធ្ងន់ថា៖ ក្នុងរយៈពេលវែង អំពើរំលោភបំពានលើសមុទ្រខាងកើតខុសច្បាប់របស់ចិន នឹងបង្កអន្តរាយដល់ប្រទេសនេះជាពុំខាន។ 

លោក Lucio Blanco Pitlo បានចាត់ទុកថា ចិនកំពុងបង្កើនអន្តរាគមន៍របស់ខ្លួន ចូលក្នុងបណ្តាសកម្មភាពសេដ្ឋកិច្ចតាមសមុទ្រស្របច្បាបរបស់បណ្តាប្រទេសនៅជាប់ឆ្នេរសមុទ្រ មិនត្រឹមតែប្រទេសវៀតណាមប៉ុណ្ណោះទេថែមទាំងមានប្រទេសមួយចំនួនទៀត ដូចជាហ្វីលីពីន ម៉ាឡេស៊ីនិងឥណ្ឌូនេស៊ីផងដែរ។ លើកពីនេះទៅទៀត ចិនក៏បានដាក់សម្ពាធលើក្រុមហ៊ុននិងសាជីវកម្មបរទេសដើម្បីបង្ខំពួកគេឱ្យបញ្ឈប់សកម្ម ភាពដែលមិនត្រឹមតែនៅក្នុង “ បន្ទាត់ផ្លូវ ៩ កំណាត់” ប៉ុណ្ណោះទេ ចិនថែមទាំងចេញសេចក្តីទាមទារអធិបតេយ្យភាព រួមទាំងនៅតាមតំបន់សមុទ្រជុំវិញទៀតផង។

សេចក្តីប្រកាសរបស់ចិនគឺខុសច្បាប់ទាំងស្រុង ហើយបណ្តាប្រទេសក្នុងតំបន់ដូចជា វៀតណាម ហ្វីលីពីននិងម៉ាឡេស៊ី នឹងបន្តចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីប្រឆាំងជំទាស់នឹងសកម្មភាពទាំងអស់របស់ចិនដូចដែលបានពោលខាងលើ។  លោក Lucio Blanco Pitlo មានប្រសាសន៍ថា៖ តាមរយៈការបញ្ចូនក្រុមនាវា  Haiyang 8 ដើម្បីបន្តរំលោភបំពាននៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម (EEZ) នោះ ចិនចង់ប្រែក្លាយតំបន់ដែលគ្មានជម្លោះកំពុងស្ថិតនៅជម្រៅក្នុងទឹកដីវៀតណាម ទៅជាតំបន់សមុទ្រមានជម្លោះ។ លោក Lucio Blanco Pitlo បន្តលើកឡើងថា៖ “ការដែលចិនបញ្ជូននាវាស្ទង់ប្រេង ចូលជ្រៅទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាមនោះ  ពិតណាស់ថា គឺបានរំលោភយ៉ាងធ្ងន់ធ្ងរលើ UNCLOS និងច្បាប់របស់វៀតណាមទៅហើយ។ តាមរយៈអំពើរបស់ចិននេះ  បានបង្ហាញថា ទីក្រុងប៉េកាំងមានឆន្ទៈ បង្កើនភាពតានតឹងសុខចិត្តទទួលយកហានិភ័យ តាមរយៈសកម្មភាពរបស់ខ្លួន។ ត្បិតយុទ្ធវិធីរបស់ចិននេះ អាចនឹងរងប្រតិកម្មផ្ទុយទៅវិញ ព្រោះថា ទីមួយវានឹងធ្វើឱ្យវៀត ណាម កាន់តែប្តេជ្ញាចិត្តក្នុងការការពារផលប្រយោជន៍សេដ្ឋកិច្ចក្នុងដែនទឹករបស់ខ្លួននិងបង្កាត់ភ្លើងស្នេហាជាតិរបស់ប្រជាជនវៀតណាម។ ទីពីរ សកម្មភាពរបស់ចិន អាចបណ្តាលឱ្យរដ្ឋាភិបាលអាមេរិក បង្កើនការគាំទ្រដល់ក្រុមហ៊ុនប្រេងនិងឧស្ម័ន ExxonMobil ដើម្បីកាត់បន្ថយសម្ពាធពីប្រទេសចិន។ ទីបី ទង្វើរបស់ចិនបានពង្រឹងបន្ថែមទៀតនូវការប្តេជ្ញាចិត្តរបស់អាស៊ាន ក្នុងការបញ្ច្រាស់កិច្ចប្រឹងប្រែងរបស់ចិនក្នុងការទប់ស្កាត់សាជីវកម្មបរទេសពីការធ្វើជំនួញជាមួយប្រទេសផ្សេងៗ ដែលមានឆ្នេរសមុទ្រក្នុងតំបន់”។

លោក Lucio Blanco Pitlo បានសង្កត់ធ្ងន់ថា៖ ការទាមទារអធិបតេយ្យភាពខុសច្បាប់របស់ចិននឹងមិនត្រូវបានទទួលស្គាល់ដោយប្រទេសនានាឡើយ។ សហគមន៍អន្តរជាតិមិនអាចទទួលយកការអះអាងដែលមិនសមហេតុផលរបស់ប្រទេសចិននោះទេ  ទោះបីជា នោះជា “បន្ទាត់ផ្លូវ ៩ កំណាត់” ឬអ្វីៗដែលគេហៅថា “Tu Sa” ក៏ដោយ។ លោក Lucio Blanco Pitlo បានអះអាងថា៖ វៀតណាមមានសិទ្ធិចូលរួមសកម្មភាពជំរុញសន្តិសុខនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសដៃគូ ដូចជាអាមេរិក ជប៉ុន អូស្ត្រាលី ឥណ្ឌានិងបណ្តាប្រទេសអឺរ៉ុប ព្រោះថា វៀតណាមមានអធិបតេយ្យភាព នៅលើតំបន់សមុទ្ររបស់ខ្លួនជាពិតប្រាកដ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ