អនុបន្តលាតត្រដាងវត្តចលនា៖ជនវៀតណាមផ្តល់អាទិភាពប្រើប្រាស់ទំនិញវៀតណាម

អនុបន្តលាតត្រដាងវត្តចលនា៖ជនវៀតណាមផ្តល់អាទិភាពប្រើប្រាស់ទំនិញវៀតណាម - ảnh 1
ប្រគល់រង្វាន់៖ ផលិតផល សេវាកម្ម ពាណិជ្ជសញ្ញាវៀតណាមឆ្នើម

        (VOV)_នាព្រឹកថ្ងៃទី១៥ មិនា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធី​ប្រគល់​រង្វាន់៖ ផលិតផល សេវាកម្ម ពាណិជ្ជសញ្ញាវៀតណាមឆ្នើម ជួយជ្រោមជ្រែងចលនា​
ជនវៀតណាមផ្តល់អាទិភាពប្រើប្រាស់ទំនិញវៀតណាម ឆ្នាំ ២០១៤-លើកទី១។​ 
ថ្លែង​មតិនៅទីនេះ លោក Nguyen Thien Nhan ប្រធានគណៈ​កម្មា​ធិ​ការមជ្ឈឹម រណ
សិរ្យ​មាតុភូមិវៀតណាម និងជាប្រធានគណៈកម្មាធិការជាតិអំពី​ចលនា៖ជនវៀត
ណាមផ្តល់​អាទិ​ភាពប្រើប្រាស់ទំនិញវៀតណាមបានសង្កត់ធ្ងន់ថា៖ ក្រោយរយៈ
ពេល៥ឆ្នាំ​លាតត្រដាងអនុវត្ត ចលនា៖ជនវៀតណាមផ្តល់​អាទិភាពប្រើប្រាស់ទំ
និញវៀត​ណាម​បានរួមវិភាគទានយ៉ាងសកម្មក្នុងការ​អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម
 របស់ប្រទេសជាតិ​ ទន្ទឹមនឹងនោះ អភិវឌ្ឍន៍​បានប្រព្រ័ន្ធ​ប្រើប្រាស់ទំនិញនិងជួយ
អ្នកប្រើប្រាស់ទុកចិត្ត ​យកចិត្តទុកដាក់ចំពោះទំនិញវៀតណាមមានគុណភាពខ្ពស់។
 លោក Nguyen Thien Nhan ក៏បានស្នើដែរថា៖ ​នា​ពេលខាងមុខនេះ គ្រប់ក្រសួង 
ស្ថាប័នមជ្ឈឹម រដ្ឋអំណាច​តំបន់ ​ត្រូវ​បន្តលាតត្រ​ដាងអនុវត្តយ៉ាងខ្លាំងក្លាចលនានេះ 
ប្រមូលផ្តុំអនុវត្តគំរោងផែន​ការអភិវឌ្ឍន៍​ទីផ្សារក្នុងប្រទេស ដោយផ្សាភ្ជាប់ជាមួយចលនាជនវៀតណាមផ្តល់​អាទិភាពប្រើប្រាស់ទំនិញវៀតណាម នេះដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ