អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh អញ្ជើញទទួលជួបជាមួយនាយកប្រតិបត្តិអង្គការ Operation Smile

(VOVWORLD) -នារសៀលថ្ងៃទី៨ខែកុម្ភៈនៅទីក្រុងហាណូយ អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទទួលជួបជាមួយសាស្ត្រាចារ្យ បណ្ឌិត Willim P. Magee នាយកប្រតិបត្តិនិងសហស្ថាបនិកអង្គការ Operation Smile។
អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh អញ្ជើញទទួលជួបជាមួយនាយកប្រតិបត្តិអង្គការ Operation Smile - ảnh 1 អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh អញ្ជើញទទួលជួបជាមួយសាស្ត្រាចារ្យ បណ្ឌិត Willim P. Magee នាយកប្រតិបត្តិនិងសហស្ថាបនិកអង្គការ Operation Smile 

នៅក្នុងជំនួបនេះ លោកស្រីអនុប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះ រាល់ការរួមចំណែកសកម្មរបស់អង្គ ការ Operation Smile ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ដើម្បីនាំមកស្នាមញូញឹមសម្រាប់កុមារ វៀតណាម។ លោកស្រី Dang Thi Ngoc Thinh មានបំណងថា ក្នុងដំណាក់កាលខាង មុខ អង្គការ Operation Smile នឹងបន្តជួយឧបត្ថម្ភវៀតណាមក្នុងការថែទាំ ការពារសុខ ភាពកុមារនិយាយរួម ថែមទាំងវះកាត់និងព្យាបាលស្តារនីតិសម្បទាសម្រាប់កុមារ ពិការលើផ្ទៃមុខនិយាយដោយឡែកផងដែរ។

        រីឯខ្លួនវិញ សាស្ត្រចារ្យ បណ្ឌិត Willim P. Magee បានឲ្យដឹងថា Operation Smile ជាអង្គការក្រៅរដ្ឋាភិបាលមួយក្នុងចំណោមអង្គការក្រៅរដ្ឋាភិបាលរបស់អាមេរិកដែល មានវត្តមាននៅវៀតណាមដោយកាតព្វកិច្ចនាំមកស្នាមញូញឹមសម្រាប់កុមារពិការ បបូរមាត់ពីកំណើត។ នាពេលខាងមុខ នាយកប្រតិបត្តិអង្គការ Operation Smile សង្ឃឹមថា បន្តទទួលបានការជួយឧបត្ថម្ភពីភាគីវៀតណាមក្នុងការរៀបចំឲ្យបានច្រើនថែមទៀតនូវកម្មវិធីមានអត្ថន័យសម្រាប់កុមារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ