អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh៖ ខេត្ត Binh Thuan ត្រូវផ្តោតការយកចិត្តទុកដាក់ថែមទៀតលើកំណែទម្រង់បែបបទរដ្ឋបាល

(VOVWORLD) - នាព្រឹកថ្ងៃទី ២៥ សីហា អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh បានដឹកនាំគណៈប្រតិភូមជ្ឈឹម អញ្ជើញទៅធ្វើទស្សនកិច្ចការងារនៅខេត្ត Binh Thuan ។ 
អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh៖ ខេត្ត Binh Thuan ត្រូវផ្តោតការយកចិត្តទុកដាក់ថែមទៀតលើកំណែទម្រង់បែបបទរដ្ឋបាល - ảnh 1 អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh (រូបថត៖ TTXVN)

អញ្ជើញថ្លែងនៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំខេត្ត អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានស្នើថានាពេលខាងមុខនេះខេត្ត Binh Thuan គប្បីផ្តោតការយកចិត្តទុកដាក់ថែមទៀតលើការកែទម្រង់បែបបទរដ្ឋបាល ព្រមទាំងបង្កើតបរិយាកាសអំណោយផលដើម្បីទាក់ទាញ ការវិនិយោគ ធ្វើអាជីវកម្ម។ ខេត្តចាំបាច់ត្រូវពង្រឹងគុណភាពធនធានមនុស្ស ព្រមទាំងផ្តោតលើការកសាងជួរកម្មាភិបាលដែលមានជំនាញខ្ពស់ និងសមត្ថភាពជាក់ស្តែង។

ក្នុងឱកាសនេះអនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានប្រគល់ថវិកាចំនួន ១,៣ ពាន់ លានដុងដល់មូលនិធិគាំពារកុមារខេត្ត Binh Thuan ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ