អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh អញ្ជើញចូលរួមពិធីចូល កាន់តំណែងរបស់ប្រធានាធិបតីឥណ្ឌូនេស៊ីហើយជួបសន្ទនាជាមួយថ្នាក់ដឹកនាំប្រទេសជាច្រើន

(VOVWORLD) - តាមការអញ្ជើញរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ី នារសៀលថ្ងៃទី២០ ខែតុលា អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានអញ្ជើញចូលរួម ពិធីចូលកាន់តំណែងរបស់ប្រធានាធិបតីនិងអនុប្រធានាធិបតីឥណ្ឌូនេស៊ីអាណត្តិ២០១៩-២០២៤។

   ពិធីនេះត្រូវបានរៀបចំឡើងយ៉ាងឱឡារិកនៅទីស្នាក់ការរដ្ឋ សភាឥណ្ឌូនេស៊ីនៅរដ្ឋធានីហ្សាកាតាក្នុងបរិបទដែលសន្តិសុខត្រូវបានរឹតបន្តឹង។ អញ្ជើញចូលរួមពិធីនេះក៏មានវត្តមានបណ្ដាប្រមុខរដ្ឋនិងបេសកជនពិសេសរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់មកពីប្រទេសអាស៊ីអាគ្នេយ៍នានា និងចិន អាមេរិក ជប៉ុន កូរ៉េ ខាងត្បូងនិងអូស្ត្រាលី ជាដើម។

អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh អញ្ជើញចូលរួមពិធីចូល កាន់តំណែងរបស់ប្រធានាធិបតីឥណ្ឌូនេស៊ីហើយជួបសន្ទនាជាមួយថ្នាក់ដឹកនាំប្រទេសជាច្រើន - ảnh 1 អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh អញ្ជើញជួបសវនាការជាមួយប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo

        បន្ទាប់ពីពិធីចូលកាន់តំណែង អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានអញ្ជើញជួបសវនាការជាមួយប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo និងអនុប្រធានាធិបតីលោក Ma’ruf Amin។ លោកស្រីបានបញ្ជូន លិខិតអបអរសាទររបស់អគ្គលេខាបក្ស ប្រធានរដ្ឋ វៀតណាមលោក Nguyen Phu Trong និងនាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក Nguyen Xuan Phuc ផ្ញើរជូនប្រធានា ធិបតីលោក Joko Widodo។ ក្នុងនោះ ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមបានសម្ដែង ជំនឿជឿជាក់ថា រដ្ឋាភិបាលឥណ្ឌូនេស៊ីអាណត្តិ២០១៩-២០២៤នឹងសម្រេចបាន សមិទ្ធិដ៏ធំធេងជាច្រើនថែមទៀត ឆ្ពោះទៅការអនុវត្តប្រកបដោយជោគជ័យនូវ “ទស្សនៈវិស័យ ២០៤៥” ជាមួយគោលដៅនាំឥណ្ឌូនេស៊ីក្លាយទៅជាខឿនសេដ្ឋ កិច្ចធំទី៥លើពិភពលោក ក្រោយរយៈពេល១០០ឆ្នាំដណ្ដើមបានឯករាជ្យ។ អនុ ប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានស្នើអោយភាគីទាំង ពីរបន្តជំរុញកិច្ចសហប្រតិបតិ្តកាសេដ្ឋកិច្ច ខិតខំប្រឹងប្រែងបង្កើនទំហំពាណិជ្ជកម្ម ទ្វេភាគីឡើង១០ពាន់លានដុល្លាអាមេរិក។

        ផ្លាស់ប្ដូរអំពីបញ្ហាអន្តរជាតិ និងតំបន់ ដែលមានការយកចិត្តទុកដាក់ដូចគ្នា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានសង្កត់ធ្ងន់លើសារសំខាន់នៃសន្តិភាព ស្ថិរភាព នៅក្នុងតំបន់ចំពោះសន្តិសុខនិងការអភិវឌ្ឍនៃប្រទេសនីមួយៗ ក៏ដូចជាសហ គមន៍អាស៊ានផងដែរ។ ភាគីទាំងពីរបានឯកភាពបន្តសហការយ៉ាងស្អិតរមួត ពង្រីកប្រពៃណីសហប្រតិបតិ្តការដ៏ល្អប្រសើររវាងប្រទេសទាំងពីរនៅវេទិកាពហុភាគីនានា ជាពិសេសគឺនៅពេលដែលវៀតណាមជាប្រធានអាស៊ាន ហើយ ប្រទេសទាំងពីរជាសមាជិក អចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហ ប្រជាជាតិក្នុងឆ្នាំ២០២០។

        នៅខាងក្រៅពិធីចូលកាន់តំណែងរបស់ប្រធានាធិបតីនិងអនុប្រធានាធិបតី ឥណ្ឌូនេស៊ី អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បាន អញ្ជើញជួបសន្ទនាទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Mahathir Mohamad នាយករដ្ឋមន្រ្តីសឹង្ហបុរីលោក Lee Hsien Loong នាយករដ្ឋមន្រ្តីអូស្ត្រាលីលោក Scott Morrison អនុប្រធានរដ្ឋ ចិនលោក Wang Qishan និងថ្នាក់ដឹកនាំនៃប្រទេសជាច្រើនផ្សេងទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ