អនុប្រធានរដ្ឋសភាវៀតណាមជួបមុខជាមួយគណៈប្រតិភូគំរូចូលរួមមហាសន្និបាតប្រឡងប្រណាំងប្ដេជ្ញាឈ្នះ

អនុប្រធានរដ្ឋសភាវៀតណាមជួបមុខជាមួយគណៈប្រតិភូគំរូចូលរួមមហាសន្និបាតប្រឡងប្រណាំងប្ដេជ្ញាឈ្នះ - ảnh 1
លោកស្រី Tong Thi Phong និងបណ្ដាតំណាងថតរូបអនុស្សាវរីយ៍

(VOVworld) - ក្នុងឱកាសមហាសន្និបាតប្រឡងប្រណាំងប្ដេជ្ញាឈ្នះកងទ័ពទាំងមូល
លើកទី៩ត្រូវបានរៀបចំឡើងនៅរដ្ឋធានីហាណូយ នាព្រឹកថ្ងៃទី៣០ មិថុនា អនុ
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong បានជួបសំណេះសំណាលជា
មួយបណ្ដាតំណាងចូលរួមមហាសន្និបាត។ថ្លែងមតិនៅទីនេះ លោក ស្រី Tong Thi
Phong បានប្រសិទ្ធពររាល់យុទ្ធជ័យ ស្នាដៃឆ្នើមរបស់បុគ្គល សមូហភាពគំរូនានាក្នុង
កងទ័ពទាំងមូល។លោកស្រីបានសំដែងចំណាប់អារម្មណ៍ដ៏ខ្លាំងក្លាចំពោះរាល់
សកម្មភាពច្នៃប្រឌិត ប្រកបដោយប្រសិទ្ធិភាពរបស់បណ្ដាគំរូ ជាពិសេសក្នុងការងារ
តស៊ូការពារបូរណភាពដែនដីដ៏ពិសិដ្ឋ របស់មាតុប្រទេស។លោកស្រីក៏បានសង្កត់
ធ្ងន់ថា ចំពោះរាល់បំរ៉ែបំរួលដ៏ស្មុគ ស្មាញលើពិភពលោកនិងក្នុងតំបន់ចំពោះការ
ប្រឆាំងនិងបំផ្លិចបំផ្លាញដ៏តឹងរឹងពីកម្លាំង អមិត្តនានា ចលនាប្ដេជ្ញាឈ្មះរបស់កង
ទ័ពទាំងមូលត្រូវមានការអភិវឌ្ឍន៍យ៉ាង ខ្លាំងក្លាថែមទៀតសំដៅបង្កើតកម្លាំង
ចលនាសំខាន់ក្នុងការងារកសាងកងទ័ពទាំងមូល ពង្រឹងសមត្ថភាពការពារ
ប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ