អនុប្រធានរដ្ឋសភាវៀតណាមលោក Phung Quoc Hien អញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំព្រឹទ្ធសភាអ៊ីតាលី

(VOVWORLD) - ថ្លែងនៅទីនេះ អនុប្រធានរដ្ឋសភាវៀតណាមលោក Phung Quoc Hien បាន អះអាងថា រដ្ឋសភាវៀតណាមមានគោលបំណងចង់បង្កើនថែមទៀតនូវទំនាក់ ទំនងសហប្រតិបតិ្តការរវាងប្រទេសទាំងពីរនិងរដ្ឋសភាទាំងពីរ ហើយស្នើអោយ រដ្ឋសភានៃប្រទេសទាំងពីរបន្តគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគីនិងអន្តរជាតិនានា ក៏ដូចជាបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូទៅវិញទៅមកផងដែរ។
អនុប្រធានរដ្ឋសភាវៀតណាមលោក Phung Quoc Hien អញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំព្រឹទ្ធសភាអ៊ីតាលី - ảnh 1 អនុប្រធានរដ្ឋសភាវៀតណាមលោក Phung Quoc Hien (ខាងឆ្វេង) បានអញ្ជើញជួបពិភាក្សាការងារជាមួយអនុប្រធានព្រឹទ្ធសភាអ៊ីតាលី លោក Ignazio La Russa (រូបថត៖ TTXVN)

  ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅអ៊ីតាលី នាថ្ងៃទី២៥ ខែកញ្ញា គណៈប្រតិភូរដ្ឋសភា វៀតណាមដឹកនាំដោយអនុប្រធានរដ្ឋសភាលោក Phung Quoc Hien បានអញ្ជើញជួបពិភាក្សាការងារជាមួយអនុប្រធានព្រឹទ្ធសភាអ៊ីតាលី លោក Ignazio La Russa។

        ថ្លែងនៅទីនេះ អនុប្រធានរដ្ឋសភាវៀតណាមលោក Phung Quoc Hien បាន អះអាងថា រដ្ឋសភាវៀតណាមមានគោលបំណងចង់បង្កើនថែមទៀតនូវទំនាក់ ទំនងសហប្រតិបតិ្តការរវាងប្រទេសទាំងពីរនិងរដ្ឋសភាទាំងពីរ ហើយស្នើអោយ រដ្ឋសភានៃប្រទេសទាំងពីរបន្តគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគីនិងអន្តរជាតិនានា ក៏ដូចជាបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូទៅវិញទៅមកផងដែរ។ រួមជា មួយគ្នានោះ វៀតណាមមានគោលបំណងចង់អោយ អ៊ីតាលីបន្តយកចិត្តទុកដាក់ គាំទ្រ យ៉ាងខ្លាំងក្លាដល់ការដោះស្រាយជម្លោះដោយសន្តិវិធីដើម្បីធានាស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត អោយបានសមស្របនឹងច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញា UNCLOS ឆ្នាំ ១៩៨២ សេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ព្រមទាំងឆ្ពោះទៅរកការកសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ផងដែរ។

        ជាការឆ្លើយតប អនុប្រធានព្រឹទ្ធសភាអ៊ីតាលីលោក Ignazio La Russa បាន សម្ដែងនូវគោល បំណងចង់រឹតបន្តឹងថែមទៀតនូវទំនាក់ទំនងសាមគ្គីភាពរវាង ប្រទេសទាំងពីរ ក៏ដូចជាកិច្ចសហប្រតិបតិ្តការលើវិស័យនយោបាយ សេដ្ឋកិច្ច និងវប្បធម៌ផងដែរ។ ក្រៅពីនោះ លោក La Russa បានស្នើអោយប្រទេសទាំងពីរ គប្បីបង្កើនកិច្ចសហប្រតិបតិ្តការទ្វេភាគីលើវិស័យការពារជាតិទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ