អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu ទៅបំពេញទស្សនកិច្ចការងារនៅប៊ុលហ្គារី

(VOVWORLD) - នាថ្ងៃទី២៦ មេសា គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមដឹកនាំដោយអនុប្រធានរដ្ឋសភាលោក Uong Chu Luu បានទៅបំពេញទស្សនកិច្ចការងារនៅប៊ុលហ្គារី។

ក្នុងជំនួបសន្ទនាជាមួយប្រធានរដ្ឋសភាប៊ុលហ្គារីលោក Tsveta Karayancheva អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu បានស្នើឲ្យប៊ុលហ្គារី ជំរុញកិច្ចសហប្រតិបតិ្តការជាមួយវៀតណាមក្នុងវិស័យនានាដែល ប្រទេសនេះមានឧត្តមភាពដូចជាកសិកម្ម ឧស្សាហកម្មកែច្នៃ និងចំណីអាហារ ជាដើម។ លោក Uong Chu Luu ក៏បានស្នើឲ្យប៊ុលហ្គារី ក្នុងឋានៈជាប្រធានប្ដូរវេនរបស់សហភាពអឺរ៉ុប (EU) នឹងឆាប់អនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU (EVFTA) ផងដែរ។

នាថ្ងៃដដែល អនុប្រធានរដ្ឋសភាលោក Uong Chu Luu បានជួបសន្ទនាជាមួយអនុប្រធានាធិបតីប៊ុលហ្គារីលោកស្រី Iliana Yotova។ លោក Uong Chu Luu បានសម្ដែងគោលបំណងថា ដំណើរទស្សនកិច្ចលើកនេះនឹងជំរុញទំនាក់ទំនងជាប្រពៃណីលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ ពិសេសគឺទំនាក់ទំនងរវាងស្ថាប័ននីតិបញ្ញាត្តិនៃប្រទេសទាំងពីរ។

        រីឯខ្លួនវិញ អនុប្រធានាធិបតីលោកស្រី Iliana Yotova ចាត់ទុកថា ភាគីទាំងពីរគួរតែពិភាក្សាអំពីផែនការយូរអង្វែងលើវិស័យវិនិយោគនិងពាណិជ្ជកម្ម ក៏ដូចជារៀបចំវេទិកាសហគ្រាស សំដៅមជ្ឈដ្ឋានសហគ្រិននៃប្រទេសទាំងពីរអាចស្វែងយល់អំពីឱកាសវិនិយោគនៃប្រទេសនីមួយៗផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ