អនុរដ្ឋមន្ត្រីការពារប្រទេសវៀតណាមទទួលជួបសន្ទនាជាមួយគណៈប្រតិភូគណៈកម្មាធិការសន្តិសុខរដ្ឋសភាជាន់ទាបជប៉ុន
|
លោក Eto Akinori និងឧត្តមសេនីយទោ Nguyen Chi Vinh (http://nguyentandung.org/) |
(VOV)_នារសៀលថ្ងៃទី ៧ កក្កដា នៅរដ្ឋធានីហាណូយ ឧត្តមសេនីយទោ
Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានទទួលជួបសន្ទនាជាមួយគណៈប្រតិភូគណៈកម្មាធិការសន្តិសុខរដ្ឋសភាជាន់ទាបជប៉ុន ដឹកនាំដោយ
លោក Eto Akinori សមាជិកសភាជាន់ទាបគណបក្សប្រជាធិបតេយ្យ សេរីភាព ប្រធានគណៈកម្មាធិការសន្តិសុខរដ្ឋសភាជាន់ទាបជប៉ុន ដែលកំពុងបំពេញទស្សន
កិច្ចនៅវៀតណាម។ នៅទីនេះ លោក Eto Akinori បានអះអាងថា៖ជប៉ុននឹងជួយ
ឧបត្ថម្ភមជ្ឈមណ្ឌលរក្សារសន្តិភាពរបស់វៀតណាម ក្នុងការបណ្ដុះបណ្ដាល អភិ
វឌ្ឍន៍ប្រភពធនធានមនុស្ស។ លោក Eto Akinori ក៏មានគោលបំណងថា៖ ក្នុងរយៈពេលខាងមុខនេះ ទំនាក់ទំនងសហប្រតិបត្តិការការពារប្រទេសរវាងប្រទេសទាំង
ពីរកាន់តែស៊ីជំរៅ ជាក់ស្ដែង សមស្របជាមួយទំនាក់ទំនងសហប្រតិបត្តិការ ដៃគូ
យុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍រវាងប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍នៅក្នុងតតំបន់។
រីឯខ្លួនវិញ អនុរដ្ឋមន្ត្រី Nguyen Chi Vinh បានសង្កត់ធ្ងន់ថា៖នាបច្ចុប្បន្ន ទំនាក់ទំនងសហប្រតិបត្តិការអំពីការពារប្រទេស និងសន្តិសុខរវាងវៀតណាមនិងជប៉ុន
កំពុងអភិវឌ្ឍន៍ដ៏ល្អប្រសើ តាមស្មារតីដៃគូយុទ្ធសាស្ត្រស៊ីជំរៅនិងបើកទូលាយ។ ឧត្តមសេនីយទោ Nguyen Chi Vinh ក៏បានថ្លែងអំណរគុណជប៉ុន បានមានការឡើងសម្លេងគាំទ្រវៀតណាម ប្រឆាំងជំទាស់ចិន បានដាក់ស្ថានីយខួង Haiyan Shinyou ៩៨១ ដោយខុសច្បាប់នៅក្នុងតំបន់ខ្ពង់រាបបាតសមុទ្រ និងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ
វៀតណាម ទន្ទឹមនឹងនោះ មានគោលបំណងថា៖ជប៉ុនបន្តគាំទ្រវៀតណាម ក្នុងការតស៊ូចំពោះបណ្ដាអំពើខុសឆ្គងរបស់ចិន៕