អនុរដ្ឋមន្រ្តីការបរទេសលោក Bui Thanh Son៖ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាននាំទៅកាន់ដាវ៉ូសនូវសារមួយអំពីការផ្លាស់ប្តូរថ្មី ភាពច្នៃប្រឌិតនិងការផ្សារភ្ជាប់យ៉ាងស៊ីជម្រៅ

(VOVWORLD) -  អនុរដ្ឋមន្រ្តីការបរទេសលោក Bui Thanh Son បានអះអាងថា៖ នៅឯកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា លើកប៉ាល់ឧស្សាហកម្មបដិវត្តន៍ ៤.០ និង សកលភាវូបនីយកម្ម ៤.០ វៀតណាមមានបំណង ចង់ក្លាយទៅជាអ្នកដំណើរឈានមុខគេ និងសកម្ម រួមជាមួយបណ្តាប្រទេស ក្នុងការកសាងពិភពលោកមួយសម្បូររុងរឿង។

អនុរដ្ឋមន្រ្តីការបរទេសលោក Bui Thanh Son៖ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាននាំទៅកាន់ដាវ៉ូសនូវសារមួយអំពីការផ្លាស់ប្តូរថ្មី ភាពច្នៃប្រឌិតនិងការផ្សារភ្ជាប់យ៉ាងស៊ីជម្រៅ - ảnh 1អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son (រូបថតៈ TTXVN)

អញ្ជើញឆ្លើយតបនឹងបទសម្ភាសន៍ជាមួយសារព័ត៌មាន បន្ទាប់ពីការដែលនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់បានបញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ច ចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ប្រចាំឆ្នាំនៅទីក្រុងដាវ៉ូស ប្រទេសស្វីស ចាប់ពីថ្ងៃទី ២២ដល់ថ្ងៃទី២៥ខែមករានោះ  អនុរដ្ឋមន្ត្រីក្រសួងការបរទេសលោក Bui Thanh Son បានអះអាងថា៖ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានចូលរួមកិច្ចប្រជុំ WEF Davos លើកនេះ ជាមួយសារដ៏សំខាន់មួយដែលបង្ហាញពីបំណងប្រាថ្នានិងការប្តេជ្ញាចិត្តរបស់ វៀតណាមដើម្បីក្លាយជា “ប្រទេសពោរពេញទៅដោយការផ្លាស់ប្តូរថ្មីនិងភាពច្នៃប្រឌិត ” ក៏ដូចជា ជាខឿនសេដ្ឋកិច្ចមួយដែលមានការផ្សាភ្ជាប់យ៉ាងស៊ីជម្រៅនឹងសេដ្ឋកិច្ចពិភពលោក។

អនុរដ្ឋមន្រ្តីការបរទេសលោក Bui Thanh Son បានអះអាងថា៖ នៅឯកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា លើកប៉ាល់ឧស្សាហកម្មបដិវត្តន៍ ៤.០ និងសកល ភាវូបនីយកម្ម ៤.០ វៀតណាមមានបំណង ចង់ក្លាយទៅជាអ្នកដំណើរឈានមុខគេ និងសកម្ម រួមជាមួយបណ្តាប្រទេស ក្នុងការកសាងពិភពលោកមួយសម្បូររុងរឿង។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសលោក Bui Thanh Son បានបញ្ជាក់ថា: លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានចូលរួមកិច្ចប្រជុំ WEF Davos លើកនេះ គឺជាសកម្មភាពកិច្ចការបរទេសពហុភាគីដំបូងរបស់ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមនាដើមឆ្នាំ២០១៩។  ដំណើរទស្សនកិច្ចនេះបានបង្ហាញនូវចក្ខុវិស័យនិងការប្តេជ្ញាចិត្តរបស់វៀតណាម ក្នុងការផ្លាស់ប្តូរថ្មី ពោរពេញទៅដោយភាពច្នៃប្រឌិតនិងសមាហរណកម្ម ដែលរួមចំណែកដល់ការលើកកម្ពស់ទំនាក់ទំនងកិច្ចការបរទេសពហុភាគីរបស់ វៀតណាម លើកកម្ពស់ឋានៈនិងកិត្យានុភាពរបស់វៀតណាមក៏ដូចជា ឆ្លៀតយកការ យកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិ ដើម្បីបើកទូលាយកិច្ចសហប្រតិបត្តិការនិងការវិនិយោគជាមួយវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ